សមិទ្ធផល ដ៏ត្រចះត្រចង់ របស់នយោបាយឈ្នះ ឈ្នះពិតជាមាន អត្ថន័យសម្រាប់ប្រជាជាតិខ្មែរទាំមូល

ចែករំលែក៖

ភ្នំពេញ:សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងការពារជាតិបានថ្លែងថា: ក្នុងនាមប្រតិបត្តិករនៃនយោបាយឈ្នះ ឈ្នះ​ បានមេីលឃេីញ សមិទ្ធផលដ៏ត្រចះត្រ ចង់របស់នយោបាយឈ្នះ ឈ្នះ ពិតជាមានអត្ថន័យសម្រាប់ប្រជាជាតិខ្មែរទាំមូលក្រោមការដឹកនាំដោយសម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះរាជាណា ចក្រកម្ពុជា ជាស្ថាបនិកនិងជាមគ្គុទេសន៍ដ៏ជាញជ័យ ថ្ងៃនេះកាលពីថ្ងៃពី ២១ ឆ្នាំមុន គឺថ្ងៃទី ២៩ ខែ ធ្នូ ឆ្នា ១៩៩៨ ត្រូវបានកំណត់ ថ្ងៃបព្ចាប់សង្គ្រាមសុីវិលទាំងស្រុងនៅកម្ពុជា  និងទទួលបានក្តី សុខសាន្ត មកដល់បច្ចុប្បន្ននេះ ។                                        សម្តេចពិជ័យសេនា ទៀ បាញ់ លេីកឡេីងដូច្នេះក្នុងពិធីអបអរ សាទររំឮកខួបលើកទី២១ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុ ជាកាលពីថ្ងៃទីអាទិត្យ ៤ កេីត ខែបុស្ស ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៩នេះ នៅវិមានឈ្នះ ឈ្នះ មានទីតាំងក្នុងភូមិសាស្ត្រ សង្កាត់ ព្រែកតាសេក ខ័ណ្ឌ ជ្រោយចង្វា រាជធានីភ្នំពេញ ។
សម្តេចពិជ័យសេនាគូសបញ្ជាក់បន្តទៀតថា: សុខ សន្តិភាព និងសេរីភាពនៃប្រជាជាតិខ្មែរ នាពេលបច្ចុប្បន្ននេះស្តែងចេញពីការលះបង់ និងការតស៊ូដែលយក ជីវិតមកធ្វើជាដើមទុនក្នុងដំណើរស្វែងរកការសង្រ្គោះជាតិ សន្តិភាព និងសេចក្តីសុខរបស់ប្រជាជនខ្លួន។ ប្រវត្តិសាស្រ្តដ៏ជូរចត់ទាំងនេះ គឺជាសារៈសំខាន់មួយបញ្ជាក់ថា ដំណាក់កាលដែលកម្ពុជាឈានដល់កម្រិតអភិ វឌ្ឍន៍មួយ ដែលអាចប្រៀបធៀបជាមួយ នឹងប្រទេសមួយចំនួននៅក្នុងតំបន់ ព្រមជាមួយការ សម្រេចបានកំណើនសេដ្ឋកិច្ចលូតលាស់ឥតឈប់ឈរនេះ គឺកើតចេញពីសមិទ្ធផលនៃការដាក់ចេញ និងការអនុវត្តនយោបាយឈ្នះ ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន យ៉ាងពិតប្រាក ដែលប្រជា ជនខ្មែរគ្រប់រូបត្រូវចងចាំ និងដឹងពីគុណតម្លៃនៃការលះបង់ដ៏ធំធេងនេះ ។           គួររំឮកផងដែរថា : មកដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩នេះ មានរយៈពេល២១ឆ្នាំ ដែលកម្ពុជារកបាននូវសុខ សន្តិភាពពេញលេ ញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ បន្ទាប់ពីបានបែកបាក់តាំងពីក្រោយចក្រភពអង្គរ។ ការបញ្ចប់សង្គ្រាម ហែកហួរ និងបែកបាក់ជាតិនេះ កើតមានឡើងតាមរយៈនយោ បាយឈ្នះ-ឈ្នះ របស់សម្តេចតេជោសែន ក្រោមពីព្រះរាជាណា ចក្រ ដ៏អភ័ព្វមួយនេះ ត្រូវហែកហួរដោយសង្គ្រាមសីុវិលនិងរប បប្រល័យពូជសាសន៍ ជិតបីទសវត្សរ៍ ស្ទេីរតែវិនាសសូន្យបង់ ពីផែនទីពិភព លោកយេីងនេះផងដែរ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print