សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា​ ប្រកាស​បញ្ចុះតម្លៃ​ធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​ពី​៦​ម៉ឺន​រៀល​ មក​នៅ​ត្រឹមតែ​ ២៥០០០​រៀល​ប៉ុណ្ណោះ​

ចែករំលែក៖

​ភ្នំពេញ​៖​ ក្នុង​ឱកាស​សម្តេច​អញ្ជើញ​ជា​អធិបតី​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​៥​មក​រា​ នៅ​ជាប់​សាលា​ តិច​ណូ​ នា​ព្រឹក​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០១៦​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា​ បាន​ប្រកាស​បញ្ចុះតម្លៃ​ធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​ពី​៦​ម៉ឺន​រៀល​ មក​នៅ​ត្រឹមតែ​ ២៥០០០​រៀល​ប៉ុណ្ណោះ​ ។​ សម្តេច​បាន​ប្រកាស​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​នាំ​គ្នា​ទៅ​ធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​ និង​ប្រកាស​បន្ត​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ដោយ​មិន​រា​ថយ​ឡើយ​ ។​

​សម្តេច​ហ៊ុន​ សែន​ បាន​ប្រកាស​ថា​ ការ​ធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​ចាស់​ ដែល​មាន​តម្លៃ​ ៧៤០០០​រៀល​ បូក​រួម​ទាំង​ពិនិត្យ​សុខភាព​នោះ​ ពេល​នេះ​ធ្លាក់​មក​នៅ​ត្រឹម​ ២៥០០០​រៀល​ ហើយ​ មិន​តម្រូវ​ឲ្យ​មានការ​ប្រឡង​ ឬ​ពិនិត្យ​សុខភាព​នោះ​ឡើយ​។​​ សម្រាប់​អ្នក​ដូរ​ប័ណ្ណបើកបរ​ម៉ូតូ​ យក​តម្លៃ​ត្រឹម​ ២​ម៉ឺន​រៀល​ប៉ុណ្ណោះ​៕

...

Untitled-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print