ក្រុមមន្ដ្រីយោធានៅមូលដ្ឋានសមុទ្ររាមនរណាក៏ដឹងដែរថា លោកស័ក្ដិ៥ អ៊ុក នី ត្រូវជាប្អូនលោក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានរាមជាអ្នករកស៊ីនាំប្រេង គេចពន្ធជាយូរឆ្នាំមកហើយ ។ ក្រៅពីនាំប្រេងគេចពន្ធ ទំនិញគេចពន្ធច្រើនប្រភេទ ទៀតក៏ស្ថិតនៅក្រោមការដឹកនាំរបស់លោក អ៊ុក នី ដែលត្រៀមនឹងឡើងផ្កាយ១ ក្នុងពេលឆាប់ៗនេះដែរ ។
គេរាយការណ៍ថា លោកអ៊ុក នី នាយសេនាធិការរងកងទ័ពជើងទឹកមូលដ្ឋាន រាមបាននាំប្រេងគេចពន្ធដឹកចេញពីតំបន់កោះតាងដែលជាកន្លែងជួញដូរប្រេងដ៏ ធំនាំចូលពីបរទេសយកមកស្ដុកទុកនៅទីនោះ ហើយត្រូវបាននាំយកមកចែកចាយ នៅខេត្ដកំពត និងក្រុងព្រះសីហនុ ។ គេរាយការណ៍បន្ដថា របររកស៊ីនាំប្រេងគេច ពន្ធជាយូរឆ្នាំរបស់លោក អ៊ុក នី មិនទទួលបាននូវការបង្ក្រាបពីសមត្ថកិច្ចជំនាញ នោះទេ ក៏ព្រោះតែគាត់បានផ្ដល់លាភសក្ការៈជាមួយនឹងការយោគយល់របស់មន្ដ្រី ជំនាញទៅលើលោក អ៊ុក សីហាផង និងតួនាទីធំគួរសមរបស់លោក អ៊ុក នីនោះ ផង ។ ដូច្នេះសមត្ថកិច្ចបិទភ្នែកឱ្យមានបទល្មើសនាំប្រេងគេចពន្ធនេះជាយូរឆ្នាំ ណាស់មកហើយ ។
ប្រភពរាយការណ៍ថា ក្នុង១ខែៗរដ្ឋខាតបង់ពន្ធរាប់ម៉ឺនដុល្លារ ព្រោះតែអំពើពុក រលួយដោយសារតែពួកមន្ដ្រីគយនៅដែនសមុទ្រឃុបឃិតជាមួយឈ្មួញអ្នកមាន អំណាចបណ្ដោយឱ្យទំនិញគេចពន្ធក៏ដូចជាប្រេងនាំចូលដោយសេរី ។ លោក អ៊ុក នី អាងអំណាចបងប្រុសដើរនិយាយថា ដោយសារតែរបររកស៊ីនាំប្រេង និងទំនិញ នោះដែរ ទើបគាត់អាចមានឱកាសឡើងបុណ្យស័ក្ដិដែលត្រៀមនឹងពាក់ផ្កាយ១ ក្នុង ពេលឆាប់ៗ ។ គេមិនដឹងថា តើជាមន្ដ្រីយោធា និងជាអ្នករកស៊ីនាំទំនិញគេចពន្ធ អាចនឹងត្រូវឡើងបុណ្យស័ក្ដិលឿនរហ័សបែបនេះឬយ៉ាងណានោះទេ ៕