(​ខ្សឹប​ដាក់​ត្រចៀក​)៖​ លោក​ស័ក្ដិ​៥​ អ៊ុ​ក​ នី​ រកស៊ី​នាំ​ប្រេង​គេចពន្ធ

ចែករំលែក៖

​ក្រុម​មន្ដ្រី​យោធា​នៅ​មូលដ្ឋាន​សមុទ្រ​រាម​នរណា​ក៏​ដឹង​ដែរ​ថា​ លោក​ស័ក្ដិ​៥​ អ៊ុ​ក​ នី​ ត្រូវជា​ប្អូន​លោក​ អ៊ុ​ក​ សីហា​ មេបញ្ជាការ​មូលដ្ឋាន​រាម​ជា​អ្នក​រកស៊ី​នាំ​ប្រេង​ គេចពន្ធ​ជា​យូរ​ឆ្នាំ​មក​ហើយ​ ។​ ក្រៅពី​នាំ​ប្រេង​គេចពន្ធ​ ទំនិញគេចពន្ធ​ច្រើន​ប្រភេទ​ ទៀត​ក៏​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ អ៊ុ​ក​ នី​ ដែល​ត្រៀម​នឹង​ឡើង​ផ្កាយ​១​ ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ​ ។​

​គេ​រាយការណ៍​ថា​ លោក​អ៊ុ​ក​ នី​ នាយសេនាធិការរង​កងទ័ពជើងទឹក​មូលដ្ឋាន​ រាម​បាន​នាំ​ប្រេង​គេចពន្ធ​ដឹក​ចេញពី​តំបន់​កោះតាង​ដែល​ជា​កន្លែង​ជួញដូរ​ប្រេង​ដ៏​ ធំ​នាំ​ចូល​ពី​បរទេស​យក​មក​ស្ដុក​ទុក​នៅ​ទីនោះ​ ហើយ​ត្រូវ​បាន​នាំ​យក​មក​ចែកចាយ​ នៅ​ខេត្ដកំពត​ និង​ក្រុងព្រះសីហនុ​ ។​ គេ​រាយការណ៍​បន្ដ​ថា​ របរ​រកស៊ី​នាំ​ប្រេង​គេច​ ពន្ធ​ជា​យូរ​ឆ្នាំ​របស់​លោក​ អ៊ុ​ក​ នី​ មិន​ទទួល​បាន​នូវ​ការ​បង្ក្រាប​ពី​សមត្ថកិច្ច​ជំនាញ​ នោះ​ទេ​ ក៏​ព្រោះតែ​គាត់​បាន​ផ្ដល់​លាភសក្ការៈ​ជាមួយនឹង​ការ​យោគយល់​របស់​មន្ដ្រី​ ជំនាញ​ទៅ​លើ​លោក​ អ៊ុ​ក​ សីហា​ផង​ និង​តួនាទី​ធំ​គួរសម​របស់​លោក​ អ៊ុ​ក​ នី​នោះ​ ផង​ ។​ ដូច្នេះ​សមត្ថកិច្ច​បិទ​ភ្នែក​ឱ្យ​មាន​បទល្មើស​នាំ​ប្រេង​គេចពន្ធ​នេះ​ជា​យូរ​ឆ្នាំ​ ណាស់​មក​ហើយ​ ។​

​ប្រភព​រាយការណ៍​ថា​ ក្នុង​១​ខែៗ​រដ្ឋ​ខាតបង់​ពន្ធ​រាប់​ម៉ឺន​ដុល្លារ​ ព្រោះតែ​អំពើ​ពុក​ រលួយ​ដោយសារ​តែ​ពួក​មន្ដ្រី​គយ​នៅ​ដែនសមុទ្រ​ឃុបឃិត​ជាមួយ​ឈ្មួញ​អ្នកមាន​ អំណាច​បណ្ដោយ​ឱ្យ​ទំនិញគេចពន្ធ​ក៏​ដូច​ជា​ប្រេង​នាំ​ចូល​ដោយ​សេរី​ ។​ លោក​ អ៊ុ​ក​ នី​ អាង​អំណាច​បងប្រុស​ដើរ​និយាយ​ថា​ ដោយសារ​តែ​របរ​រកស៊ី​នាំ​ប្រេង​ និង​ទំនិញ​ នោះ​ដែរ​ ទើប​គាត់​អាច​មានឱកាស​ឡើងបុណ្យស័ក្ដិ​ដែល​ត្រៀម​នឹង​ពាក់​ផ្កាយ​១​ ក្នុង​ ពេល​ឆាប់ៗ​ ។​ គេ​មិនដឹង​ថា​ តើ​ជាម​ន្ដ្រី​យោធា​ និង​ជា​អ្នក​រកស៊ី​នាំ​ទំនិញគេចពន្ធ​ អាច​នឹង​ត្រូវ​ឡើងបុណ្យស័ក្ដិ​លឿន​រហ័ស​បែប​នេះ​ឬ​យ៉ាងណា​នោះ​ទេ​ ៕​

...

dwee

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print