ខេត្តត្បូងឃ្មុំ ៖ ក្នុងចំណោមក្មេងៗសិស្សសាលារងគ្រោះចំនួន៥នាក់លង់ទឹកនៅចំណុចខ្យូសទើបធ្វើថ្មីមាត់ទន្លេពាមជីលាំង ស្ថិតក្នុងភូមិពាមជីលាំង ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំកាលពីថ្ងៃម្សិលមិញ សរុបស្លាប់៣នាក់ និង២នាក់ទៀតផុតពីសេចក្តីស្លាប់ ។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ក្មេងៗសិស្សសាលាទាំង ៥នាក់នោះ សុទ្ធតែក្មេងស្រីទាំងអស់។នៅមុនកើតហេតុ ជនរងគ្រោះបានចេញពីរៀនគួរអង់គ្លេសរួចក៏បបួលគ្នាទៅលេងទឹកនៅមាត់ទន្លេ។
ប្រភពព័ត៌មានបន្តថា ក្មេងរងគ្រោះទាំង៥នាក់បានធ្លាក់អន្លង់លង់ទឹកតែម្តង។ ភ្លាមៗអ្នកនៅក្បែរនោះបានជួយសង្គ្រោះបានក្មេងស្រី ២នាក់ ខណៈ ៣នាក់ផ្សេងទៀតបានបាត់បង់ជីវិត ។ ពួកគេភាគច្រេីនសុទ្ធតែជាក្មេងសិស្ស សាលាមានអាយុក្រោម១០ ឆ្នាំ៕ ដោយ ៖វណ្ណៈ
...