ខេត្តកំពង់ធំ៖ ដោយមានការឧបត្ថមគាំទ្រទាំងស្រុងពីលោក ប៉ាន់ខែម ប៊ុនថន ជំនួយការសម្តេចអគ្គមហាសេនាបតីយតេជោហ៊ុន សែន និងជាប្រធានប្រត្តិបត្តិក្រុមសម្ព័ន្ធយុវជនសេនានាគ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រត្តិបត្តិការសឹករងកំពង់ធំ រួមដំណើរជាមួយលោក កុល សុធា នាយរងសេនាធិការ និង លោក សៀងហុកឃាន់ មេបញ្ជាការផ្នែកសឹករងក្រុងស្ទឹងសែន បានដឹកនាំកម្លាំងយោធាចំនួន ១៧នាក់ ដំណើរការសាងសង់ផ្ទះមួយខ្នងទំហំ 5ម៉ែត្រគុណ6ម៉ែត្រ ជូនទុរគតជនមួយគ្រួសាររដែលមានកូនក្នុងបន្ទុកចំនួន១០នាក់ ស្ថិតនៅភូមិបឹងលាស សង្ត់ាត់អូរកន្ឋរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំផ្ទះនេះកំពុងតែសាងសងពុំទានរួចរាល់នៅឡើយទេ ៕
...
ដោយ៖ ប៊ុន រិទ្ធី