ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវអាកាស៥មករា កាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសបង្ហាញគម្រោងសាងសង់ផ្លូវអាកាស និងផ្លូវក្រោមដី ចំនួន៤បន្ថែមទៀត ។
គម្រោងទាំងនោះនឹងសាងសង់បន្តបន្ទាប់នោះរួមមាន៖ ១- កសាងផ្លូវបត់កោង និង ផ្លូវក្រោមដីនៅចំណុចស្ពានអាកាសក្បាលថ្នល់, ២- កសាងផ្លូវក្រោមដី នៅផ្លូវសហព័ន្ឋរុស្សីត្រង់ចំនុចស្តុប បេកាសេ, ៣- សាងសង់ស្ពានអា កាស នៅចំនុចស្តុបផ្សារដីហុយត្រង់ផ្លូវសហព័ន្ឋរុស្សី និងផ្លូវហាណូយ និង៤- ផ្លូវល្បឿនលឿន (Express Way) ១ខ្សែពីរាជធានីភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ៕
...