ក្នុងចំណោមសង្គ្រោះជនរងគ្រោះបាន២០នាក់ ក្នុងនោះ៤នាក់បានស្លាប់ មានស្រី៣ ប្រុស១ ករណីរលំអគារ៧ជាន់ នៅខេត្តកែប

ចែករំលែក៖

ខេត្តកែប៖ ក្នុងចំណោមសង្គ្រោះជនរងគ្រោះបាន២០នាក់ ក្នុងនោះ៤នាក់បានស្លាប់ មានស្រី៣ ប្រុស១ ករណីរលំអគារ៧ជាន់ នៅខេត្តកែប។ នេះបើតាមការបញ្ជាក់ពីរដ្ឋបាលខេតនៅម៉ោង៩និង២០នាទី យប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩។ មន្ត្រីរដ្ឋបាលខេត្តក៏បានបញ្ជាក់ថា៖ «មកទល់ពេលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយក្រុមការងារចម្រុះ និងអាជ្ញាធរមូលដ្ឋានកំពុងសហការគ្នាយ៉ាងមមាញឹក ដើម្បីជួយសង្គ្រោះជនរងគ្រោះដែលកំពុងជាប់ក្នុងគំនរបាក់បែកនៃការដ្ឋាននេះ។ ព័ត៌មានទទួលបានជាបឋម (គិតត្រឹមម៉ោង០៩:២៣យប់នេះ) ក្រុមការងារសង្គ្រោះ បានជួយសង្គ្រោះជនរងគ្រោះចំនួន២០នាក់ ក្នុងនោះស្លាប់០៤នាក់(ស្រី០៣នាក់)»។
សកម្មភាពសង្រ្គោះនៅតែបន្ត ក្នុងវត្តមានសម្តេចតេជោ ហ៊ុន សែន ដឹកនាំបញ្ជាផ្ទាល់នៅទីតាំងកើតហេតុរលំអគារ៧ជាន់ នៅខេត្តកែប៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print