ស្លាប់ ៣នាក់ជាបន្តបន្ទាប់ ដោយករណីផ្សេងគ្នា នៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យោងតាមរបាយការណ៍នគរបាលស្រុកភ្នំក្រវាញ នៅវេលាម៉ោង៥ និង៤៥នាទី ព្រឹកថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅចំណុចដើមឈើ(អំពិលតិក)ក្បែងផ្ទះ ស្ថិតក្នុងភូមិបាក់ត្រកួន ឃុំលាច ស្រុកភ្នំក្រវាញ មានករណីអត្តឃាត(ចងក)បង្កឡើងដោយស្រ្តីវ័យ ១៨ឆ្នាំ សមត្ថកិច្ចពាក់ព័ន្ធសន្ថិដ្ឋានអាចបណ្ដាលមកពីទំនាសពាក្យសម្ដីជាមួយប្ដី ។

របាយការណ៍នគរបាលស្រុកដដែលបន្តថា លុះនៅវេលាម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃទី៤ ខែឆ្នាំដដែល ត្រង់ចំណុចការដ្ឋានធារាសាស្ត្រមួយកន្លែង ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ មានករណីមនុស្សស្លាប់ក្នុងអង្រឹងសង្ស័យជំងឺខ្យល់គ(គាំងបេះដូង) បន្ទាប់សមត្តកិច្ចស្ថាប័នជំនាញសហការចុះពិនិត្យ ។

ដោយឡែក៖ របាយការណ៍មូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្ដៀងឯនេះវិញ នារសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិបឹងចក ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ក៍មានករណីកុមារីលង់ទឹកស្ទឹងខាងមុខផ្ទះ បណ្ដាលឲ្យស្លាប់ម្នាក់ផងដែរ នៅគ្រាដែលឪពុករវល់ទៅរកសុីទទួលទាន ដោយទុកកូនតូចរងគ្រោះជាមួយជីដូនមើលថែ ប៉ុន្តែជាអកុសល់ធ្វេសប្រហែសតែបន្តិច ធ្វើឲ្យបាត់ចង់ជីវិតកូនស្រីម្នាក់យ៉ាងសង្វេកបែបនេះ ៕

...

ដោយ៖បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print