ហ្វូងសត្វឪម៉ាល់ទិចក្មេងស្រីពេញខ្លួនបណ្តាលឲ្យស្លាប់គួរអោយអាសូរ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្មេងស្រីម្នាក់ស្រស់ស្អាតនិងជាសិស្សពូកែបានស្លាប់ បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តដើម្បីជួយសង្គ្រោះតែគ្រូពេទ្យអស់លទ្ធភាពក្នុងការសង្គ្រោះដោយជាតិពឹសរាលដាលពេញខ្លួនមូលហេតុហ្វូងសត្វឪម៉ាល់ទិច។

ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង១២និង០០នាទីថ្ងៃទី៤ខែមករាឆ្នាំ២០២០ស្ថិតក្នុងភូមិថ្មី ឃុំសំបួរស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាក្មេងស្រីរងគ្រោះមានឈ្មោះរៀម លីណា អាយុជាង៦ឆ្នាំ រៀនថ្នាក់ទី២ ជាសិស្សពូកែប្រចាំថ្នាក់រស់ក្នុងភូមិថ្មី ឃុំសំបួរស្រុកស្វាយទាប ខេត្តស្វាយរៀង។

តាមឈ្មោះ វាសនា ត្រូវជាអ៊ុំបង្កើតរបស់ក្មេងស្រីរងគ្រោះបានឲ្យដឹងថា៖ ក្មេងស្រីរងគ្រោះឈ្មោះរៀម លីណា អាយុជាង៦ឆ្នាំរៀនថ្នាក់ទី២ ជាសិស្សពូកែប្រចាំថ្នាក់។នៅមុនពេលកើតហេតុក្មេងស្រីរងគ្រោះបានជិះកង់ទៅទិញនំក្នុងភូមិ ពេលដល់តូបលក់ចាប់ហ៊ួយក៏ឈប់កង់ក្បែរ សំបុកឪម៉ាល់ស្រាប់តែហ្វូងសត្វឪម៉ាល់ផ្អើលមកទិចទៅលើក្មេងស្រីសុះពេញខ្លួនបណ្តាលឲ្យដួលនិងដី ខណះនោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប។ ដោយគ្រូពេទ្យអស់លទ្ធភាពព្យាបាលក៏បញ្ជូនបន្តមកមន្ទីរពេទ្យខេត្តនៅម៉ោង១រលងអាធាត្រឈានចូលថ្ងៃទី៥ខែមករាឆ្នាំ២០២០ក៏បានដាច់ខ្យល់ស្លាប់នៅវេលាម៉ោង៣.០០នាទីទៀបភ្លឺតែម្តង។
ប្រភពបានបន្តទៀតថា៖ ក្មេងស្រីរងគ្រោះមានឪពុកឈ្មោះរៀម ណារិន អាយុ៣៥ឆ្នាំ និងម្តាយឈ្មោះសឹម ស្រីណាក់ អាយុ២៧ឆ្នាំមុខរបរជាកម្មកររោងចក្រមានកូនពីនាក់នៅគ្រួសារហើយក្មេងស្រីរងគ្រោះជាកូនបង។
ប្រភពពីសាច់ញាត្តិក្មេងស្រីរងគ្រោះបានបង្ហើបឲ្យដឹងថា៖ គ្រូពេទ្យបង្អែកស្រុកស្វាយទាបពុំសូវយកចិត្តទុកដាក់ក្នុងការព្យាបាលដោយទុកក្មេងស្រីរងគ្រោះទាល់តែធ្ងន់ធ្ងរទើបបញ្ជូនមកមន្ទីរពេទ្យខេត្តបើបញ្ជូនបន្តមកមន្ទីរពេទ្យខេត្តបានទាន់ពេលនោះក្មេងគ្រោះប្រហែលជាមិនស្លាប់នោះទេ៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print