កាលពី ៦៦ឆ្នាំមុនបន្ទាប់ពីទទួលបានឯករាជ្យព្រះមហាក្សត្រព្រះបាទសម្តេចព្រះនរោត្តមសីហនុបានដឹកនាំការអភិវឌ្ឍប្រទេសប្រកបដោយសុខសន្តិភាពនិងស្ថិរភាពជាតិ។ ប៉ុន្តែការអភិវឌ្ឍប្រទេសជាតិ ត្រូវបានបំផ្លាញនៅទសវត្សឆ្នាំ១៩៧០ ដោយការទម្លាក់គ្រាប់បែករបស់អាមេ៉រិកនិងការប្រល័យពូជសាសន៍នៃរបបប៉ុលពតនាទសវត្ស៧០ ។ ដោយមានកងទ័ពស្ម័គ្រចិត្តវៀតណាម រួមជាមួយការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់គណបក្សប្រជាជនកម្ពុជានិងប្រជាជនកម្ពុជារួបរួមគ្នាជាធ្លុងមួយរំដោះប្រទេសជាតិចេញពីគ្រោះមហន្តរាយនៃអំពើប្រល័យពូជសាសន៍នៅថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ ។
គ្រោះមហន្តរាយប្រល័យពូជសាសន៍ប៉ុលពត៖
បន្ទាប់ពីសហរដ្ឋអាមេ៉រិកបានដកកងទ័ពទាំងអស់ចេញពីប្រទេសវៀតណាមខាងត្បូងក្នុងឆ្នាំ ១៩៧៣ ប៉ុលពតក៏បានផ្តួលរំលំរដ្ឋាភិបាលលន់ នល់នៅថ្ងៃទី ១៧ ខែមេសាឆ្នាំ ១៩៧៥ បង្កើតទៅជាសាធារណរដ្ឋប្រជាធិបតេយ្យកម្ពុជា។ នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ១៩៧៥ គណៈកម្មាធិការអចិន្ត្រៃយ៍របស់ប៉ុលពតដឹកនាំដោយប៉ុលពតបាន បង្ហាញពីមហិច្ឆតាក្នុងការកសាងសង្គមថ្មីមួយនៅកម្ពុជា គ្មានទីផ្សារគ្មានលុយគ្មានសាលារៀនគ្មានទីក្រុងគ្មានបញ្ញវន្តគ្មានសាសនា…មហិច្ឆតារបស់ប៉ុលពតបានបង្កឱ្យមានសោកនាដកម្មដ៏គួរឱ្យភ័យខ្លាចនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងកសិដ្ឋានជនបទមិនខុសអ្វីពីគុកនោះឡើយមនុស្សត្រូវបានគេប្រហារជីវិតនៅពេលណាមួយប្រសិនបើពួកគេត្រូវបានគេសង្ស័យមានគំនិតប្រឆាំង។ ការធ្វើទារុណកម្មជាច្រើនរូបភាពរហូតដល់ស្លាប់។ មនុស្សជាច្រើនស្លាប់ដោយសារការអត់បាយដោយសារជំងឺគ្មានថ្នាំសម្រាប់ព្យាបាល ក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ (ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៨) របបខ្មែរក្រហមបានសម្លាប់ ធ្វើបាបប្រជាជនកម្ពុជាស្លូតត្រង់អស់ជិត៣លាននាក់។
ក្រៅពីប្រជាជនកម្ពុជារបបប៉ុលពតក៏បានប្រព្រឹត្តបទឧក្រិដ្ឋគួរឱ្យរន្ធត់ប្រឆាំងនឹងប្រជាជនវៀតណាមផងដែរ។ ប៉ុលពតបានអនុវត្តនយោបាយអរិភាពប្រមូលផ្តុំកម្លាំងយោធាភាគច្រើនកងពលធំ ៗ និងកងវរសេនាធំក្នុងស្រុកជាច្រើនបានធ្វើសង្គ្រាមដើម្បីវាយលុកព្រំដែនភាគនិរតីរបស់វៀតណាមដោយបានសម្លាប់ប្រជាជនវៀតណាមយ៉ាងសាហាវ រាប់ម៉ឺននាក់នៅតាមព្រំដែនរួមទាំងមនុស្សចាស់ជរាស្ត្រីនិងកុមារ។ ភូមិជាច្រើននៅតាមព្រំដែនវៀតណាមត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង។
នាយករដ្ឋមន្រ្តី ហ៊ុន សែន ប្តេជ្ញាជួយសង្គ្រោះជាតិ៖
ក្នុងអំឡុងពេលកាន់អំណាចចាប់ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ របបប៉ុលពតបានធ្វើទារុណកម្មនិងសម្លាប់ជនជាតិខ្មែរនិងជនជាតិភាគតិចជិត ៣ លាននាក់ដោយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសង្គមនិងតម្លៃនៃមនុស្សជាតិ។ ក្នុងពេលនោះ សម្តេចតេជោហ៊ុន សែន និងសមមិត្តរបស់គាត់បានទៅកាន់ប្រទេសវៀតណាមដើម្បីអំពាវនាវរកជំនួយក្នុងការបង្កើតកម្លាំងតស៊ូប្រឆាំងនឹងរបបប្រល័យពូជសាសន៍ជួយសង្គ្រោះប្រជាជនកម្ពុជា ឲ្យរួចផុតពីគ្រោះមហន្តរាយដែលអាចឈានដល់ការផុតពូជ។
នៅខែមិថុនាឆ្នាំ២០១៧ នៅកណ្តាលថ្ងៃក្តៅ មុខស្តូបស្ថិតនៅព្រំដែន ឡុកនិញ ខេត្តបីិញភឿក សម្តេចតេជោ ហ៊ុនសែន បានរំលឹកឡើងកាលពី៤០ឆ្នាំមុន នៅក្នុងខែមិថុនានោះដែរ លោកនាយករដ្ឋមន្រ្តីគឺជាមន្ត្រីយោធាវ័យក្មេងអាយុ២៥ ឆ្នាំម្នាក់បានភៀសខ្លួនទៅប្រទេសវៀតណាមដើម្បីស្វែងរកការគាំទ្រដល់បដិវត្តន៍កម្ពុជាដើម្បីផ្តួលរំលំរបបប៉ុលពតដ៏ឃោរឃៅ។នាយករដ្ឋមន្ត្រីមិនស្ទាក់ស្ទើរក្នុងការនិយាយថា “ខ្ញុំបានមកទីនេះដើម្បីស្វែងរកជំនួយពីប្រទេសវៀតណាមដើម្បីជួយសង្គ្រោះប្រទេសខ្ញុំពីការប្រល័យពូជសាសន៍” ។ ដោយមានជំនួយពីកងទ័ពនិងប្រជាជនវៀតណាមនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៧៨ រណសិរ្សសាមគ្គីសង្គ្រោះជាតិ បានប្រមូលកម្លាំងស្នេហាជាតិទាំងអស់នៅកម្ពុជា
ឆ្លើយតបទៅនឹងការអំពាវនាវរបស់នាយករដ្ឋមន្រ្តី ទាហានស្ម័គ្រចិត្តវៀតណាមបានប្រយុទ្ធកៀកស្មាជាមួយទាហានរណសិរ្សសាមគ្គីសង្គ្រោះជាតិចាប់ផ្តើមធ្វើសង្គ្រាមដើម្បីផ្តួលរំលំរបបប៉ុលពត។ របបប្រល័យពូជសាសន៍ប៉ុលពតត្រូវបានផ្តួលរំលំនៅថ្ងៃទី ៧ ខែមករាឆ្នាំ ១៩៧៩ ហើយបានបើកយុគសម័យថ្មីសម្រាប់ប្រទេសនិងប្រជាជនកម្ពុជា។
នៅក្នុងខួបលើកទី៤០ នៃជ័យជម្នះលើអំពើប្រល័យពូជសាសន៍ប៉ុលពតក្នុងឆ្នាំ ២០១៩ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែនបានបញ្ជាក់ថា ជ័យជម្នះ៧ មករាគឺសម្រេចបានដោយការរួបរួមកម្លាំងប្រជាជនកម្ពុជាទាំងអស់ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានិងជំនួយទាន់ពេលវេលារបស់ទាហានស្ម័គ្រចិត្តវៀតណាម។ បើគ្មានការរួមបញ្ចូលគ្នាទេពិតជាមិនអាចយកឈ្នះបានឡើយ។ ជ័យជម្នះ៧មករា បានជួយសង្គ្រោះជីវិតប្រជាជនកម្ពុជារាប់លាននាក់ដែលកំពុងរង់ចាំក្តីស្លាប់។ ប្រជាជនកម្ពុជាចាត់ទុកថ្ងៃទី ៧ មករា ១៩៧៩ ជាថ្ងៃកំណើតទី ២ របស់ខ្លួន បើគ្មានជ័យជម្នះ ៧មករាគឺមិនមានថ្ងៃនេះទេ។ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រគ្មាននរណាម្នាក់ឬកម្លាំងណាមួយអាចបំផ្លាញការណ៍ពិតទាំងនោះបានឡើយ។
ក្នុងរយៈពេល ៤០ឆ្នាំកន្លងមកនេះសម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសយ៉ាងរីកចម្រើន សេដ្ឋកិច្ចកម្ពុជាសម្រេចបានអត្រាកំណើនជាង ៧% ជាបន្តបន្ទាប់ក្នុងរយៈពេលជាច្រើនឆ្នាំ។ ក្នុងឆ្នាំ ២០១៨ អត្រាកំណើនផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាសម្រេចបាន ៧,៣% ផលិតផលក្នុងស្រុកសរុបឈានដល់ ២៤ ពាន់ ៦០៥ លានដុល្លារដែលជាអត្រាខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ឈានដល់ ១.៥៦៣ ដុល្លារអាមេ៉រិក។ អត្រាគ្រួសារក្រីក្រកាត់បន្ថយមកត្រឹមប្រមាណ ១០% ។ នៅឆ្នាំ ២០១៩ សេដ្ឋកិច្ចកម្ពុជានៅតែបន្តកើនឡើងជាង ៧% ។ ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ឈានដល់ជាង ១៦០០ ដុល្លារ។ រចនាសម្ព័ន្ធសេដ្ឋកិច្ចកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងពីផលិតកម្មកសិកម្មទៅឧស្សាហកម្មនិងសេវាកម្ម។ ហេដ្ឋារចនាសម្ព័ន្ធបានរីកចម្រើនហើយការរស់នៅរបស់ប្រជាជនត្រូវបានកែលម្អឥតឈប់ឈរ។
ក្នុងវិស័យការបរទេសកម្ពុជាចូលរួមយ៉ាងសកម្មក្នុងការធ្វើសមាហរណកម្មអន្តរជាតិនិងចូលរួមចំណែកក្នុងសកម្មភាពថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសមួយចំនួន។
សាមគ្គីភាពនិងមិត្តភាពកម្ពុជា – វៀតណាម៖
បច្ចុប្បន្នប្រទេសកម្ពុជាត្រូវបានគេទទួលស្គាល់ជាអន្តរជាតិថាជាប្រទេសមានសន្តិភាពស្ថិរភាពនិងសន្តិសុខ ជំរុញលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ គោរពសិទ្ធិមនុស្សនិងសេដ្ឋកិច្ចរីកចម្រើន។ ប្រជាជនកម្ពុជាកំពុងរីករាយជាមួយសន្តិភាពនិងការអភិវឌ្ឍ។
ក្រឡេកមើលអតីតកាលដើម្បីឆ្ពោះទៅអនាគត ទំនាក់ទំនង មនោសញ្ចេតនាដ៏ជ្រាលជ្រៅ រវាងវៀតណាម នឹងកម្ពុជាគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានហើយក៏ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ប្រទេសទាំងពីរឆ្ពោះទៅរកអនាគត សន្តិភាព មិត្តភាពនិងការអភិវឌ្ឍ។
សម្តេចនាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់នៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ថា “រំលឹកពីគ្រាលំបាកខ្ញុំនៅតែអះអាងថា ទោះបីពិភពលោកមានការផ្លាស់ប្តូរ ប៉ុន្តែសាមគ្គីភាពរវាងវៀតណាមនឹងកម្ពុជានៅតែបន្ត។ បើគ្មានម្សិលមិញមិនមានថ្ងៃនេះទេ។ បើគ្មានថ្ងៃនេះគ្មានថ្ងៃស្អែកទេ»។
នាយករដ្ឋមន្រ្តីវៀតណាមលោកង្វៀនសួនហ្វុ៊កក៏បានយល់ស្របផងដែរថា“ វាសនារបស់ប្រជាជនទាំងពីរគឺមិនអាចកាត់ផ្តាច់បានទេវាគឺជាសច្ចភាពពីភាពពិតនៃប្រវត្តិសាស្រ្តនៃប្រទេសទាំងពីរ” វៀតណាមតែងតែជាមិត្តជិតស្និទ្ធស្មោះត្រង់ជាមួយប្រទេសនិងប្រជាជនកម្ពុជា ។ទំនាក់ទំនងជិតខាងល្អមិត្តភាពប្រពៃណីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងប្រកបដោយចីរភាពរវាងវៀតណាមនឹងកម្ពុជាជារៀងរហូត ដូចជាទន្លេមេគង្គតភ្ជាប់ប្រទេសទាំងពីរ៕ ធី រីណា