ពលរដ្ឋកូរ៉េខាងជើង គាំទ្រនយោបាយដឹកនាំរបស់គីមជុងអ៊ុន

ចែករំលែក៖

មេដឹកនាំកូរ៉េខាងជើង បានកែទម្រង់ជាទ្រង់ទ្រាយ ក្រោយពេលបរាជ័យក្នុងកិច្ចពិភាក្សាជាមួយអាមេរិក ។ នៅដើមឆ្នាំ​២០២០នេះ ពលរដ្ឋកូរ៉េខាងជើង បានបង្ហាញការប្តេជ្ញាគាំទ្រដល់គោលនយោបាយដឹកនាំរបស់ គីម ជុងអ៊ុន។ នៅពេលនេះពលរដ្ឋកូរ៉េខាងជើង រាប់សិបពាន់នាក់បាននាំគ្នាប្រមូលផ្តុំ នៅទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី​៥​ខែមករា​ ដើម្បីចូលរួមពីធីព្យុហយាត្រា គាំទ្រ មេដឹកនាំ គីម ជុងអ៊ុន​​។សកម្មភាពខាងលើកើតឡើង ក្រោយពេល ដែល មេដឹកនាំ គីម ជុងអ៊ុន ប្រកាសបង្កើតយុទ្ធសាស្ត្រ​ថ្មី​ ដោយខឹងអាមេរិក អូសបន្លាយមិនពិភាក្សា​ បញ្ចប់កម្មវិធីបរមាណូ​។

សារព័ត៌មាន​NK News ​បានផ្សាយថា ពលរដ្ឋកូរ៉េខាងជើងបានប្រមូលផ្តុំគ្នានៅទីលាន គីម អ៊ីលស៊ុង និងមហាវិថីនានា ក្នុងរដ្ឋធានី ព្យុងយ៉ាង​។ នៅក្នុងពិធីព្យុហយាត្រា គាំទ្រ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង មានមន្ត្រីជាន់ខ្ពស់ជាច្រើនចូលរួមផងដែរ​។

តាមសារព័ត៌មាន​ KCNA ​បានផ្សាយថា នាយករដ្ឋមន្ត្រី​កូរ៉េខាងជើង RyongHae និងឧបនាយករដ្ឋមន្ត្រី​ Kim Tok Hun  និង គីម Il Chol​តាមដាននិងស្តាប់សុន្តកថា​របស់មន្ត្រីសេដ្ឋកិច្ច​ក្នុងតំបន់ ដែលអំពាវនាវឲ្យអភិវឌ្ឍន៍សេដ្ឋកិច្ច​តាមបែបបច្ចេកវិទ្យាថ្មី  ផលិតផលថ្មី ដើម្បីប្រកួតប្រជែង​។

នេះជាពិធីព្យុហយាត្រា ទ្រង់ទ្រាយធំ ដំបូងគេបង្អស់ នៅឆ្នាំ​២០២០ នៅកូរ៉េខាងជើង ​​កើតឡើងបន្ទាប់ពី​មហាសន្និបាទបក្សលើកទី​៤​នៃបក្សពលករកូរ៉េខាងជើង​។​នៅក្នុង មហាសន្និបាទនោះមេដឹកនាំ គីម ជុងអ៊ុន បានអំពាវនាវ​ឲ្យផ្លាស់ប្តូរទម្រង់សេដ្ឋកិច្ចថ្មី រឹងមាំ ​ក៏ដូចជាកែប្រែយុទ្ធសាស្ត្រទប់ទល់ជាមួយ​សត្រូវ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print