មនុស្សជាច្រើនជាប់គាំងក្រោមគំនរអគារ​​កម្ពស់៥ជាន់បាក់ស្រុតនៅឥណ្ឌូនេស៊ី

ចែករំលែក៖

អគារដែលបានសាងសង់រួចរាល់មានកម្ពស់​៥ជាន់នៅក្នុងទីក្រុង​ហ្សាការតា​ប្រទេសឥណ្ឌូនេស៊ី​ បណ្តាលឲ្យមនុស្សជាច្រើនជាប់គាំងនៅខាងក្នុង។

ក្រុមជួយសង្គ្រោះឥណ្ឌូនេស៊ី​បានបញ្ជាក់ថា អគារកម្ពស់​៥ជាន់​នៅក្នុង​ទីក្រុង ហ្សាការតា​ បានបាក់ស្រុត​​​​​កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ រងរបួស​យ៉ាងតិច​៨នាក់ និង​មានអ្នកផ្សេងទៀត នៅ​ជាប់គាំង​​។

ភ្លាមៗនោះ គេនៅមិនទាន់អាចសន្មតបានថា មានអ្នកស្លាប់នោះទេ ហើយមិនទាន់ដឹងថា តើការបាក់ស្រុត​នេះ​មានពាក់ព័ន្ធ​ទឹកជំនន់​ក្នុង​តំបន់​កាលពីសប្តាហ៍មុននោះដែរឬយ៉ាងណាដែល បណ្តាលឲ្យស្លាប់មនុស្សជាង​៦០នាក់នោះ ។

រូបភាពផ្សាយតាមទូរទស្សន៍ឃើញ​កម្ទេចកម្ទី​បាក់បែករប៉ាត់រប៉ាយ​ពាសពេញដងផ្លូវ ។ ទីតាំងអគារបាក់ស្រុតនេះ ស្ថិតនៅភាគខាងលិច​ទីក្រុងហ្សាការតា​។ ក្រុមជួយសង្គ្រោះបានបញ្ជូនអ្នករងរបួស​ទៅកាន់មន្ទីរពេទ្យ​ភា្លមៗ ។

ភ្នាក់ងារសង្គ្រោះ​បន្ទាន់​បញ្ជាក់ថា ក្រុមជួយសង្គ្រោះ​កំពុងជម្លៀស​ជនរងគ្រោះ​ចេញពី​ទីខាងក្នុងនៃ​អគារនោះ ហើយនៅមិនទាន់ដឹងថា មូលហេតុអ្វីបណ្តាលឲ្យអគារបាក់ស្រុតនៅឡើយទេ ។ បណ្តាញផ្សព្វផ្សាយ​ក្នុងស្រុក​ថា មនុស្ស២នាក់ជាប់គាំង ក្នុងនោះម្នាក់ជួយសង្គ្រោះបានហើយ ៕ ធី រីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print