អាមេរិកបញ្ជូនកម្លាំងបន្ថែមត្រៀមវាយប្រហារ អ៊ីរ៉ង់​ ហើយមេទ័ពអ៊ីរ៉ង់ប្រកាសផ្តល់រង្វាន់ ៨០លានដុល្លារ​កាត់ក្បាលលោកត្រាំ

ចែករំលែក៖

ប្រទេសអ៊ីរ៉ង់៖ មេទ័ពថ្មីអ៊ីរ៉ង់ បានប្រកាសនៅក្នុងពិធីបុណ្យសពឧត្តមសេនីយ៍ Qasem Soleimani ថាពលរដ្ឋអ៊ីរ៉ង់​៨០លាននាក់ នឹងបរិច្ឆាគប្រាក់ ម្នាក់​១ដុល្លារ​ សរុប​បាន៨០លានដុល្លារ​ ប្រគល់ឲ្យអ្នកណាដែល សម្លាប់លោកត្រាំ កាត់ក្បាលបាន​។

សកម្មភាពខាងលើ​របស់អ៊ីរ៉ង់ កាន់តែធ្វើឲ្យតំបន់ទាំងមូលក្តៅខ្លាំងឡើងៗ​ នៅក្នុងពិធីបុណ្យសព​ឧត្តមសេនីយ៍ Qasem Soleimani ត្រូវបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ហើយ​​រដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសផ្តល់រង្វាន់ជាទឹកប្រាក់​៨០លានដុល្លារ​ដល់អ្នកណា ដែលយកក្បាលលោកត្រាំបាន​។​ រដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសថា​ប្រាក់រង្វាន់​ខាងលើ គឺជាការបរិច្ចាគពីពលរដ្ឋអ៊ីរ៉ង់​៨០លាននាក់។

ការប្រកាសផ្តល់រង្វាន់ខាងលើ នឹងធ្វើឲ្យស្ថានភាពកាន់តែតានតឹងថែមទៀត។ ​ឧត្តមសេនីយ៍​ Esmail Qaani ដែល​ឡើងកាន់តំណែង​ជំនួសមេទ័ពដែលអាមេរិក​សម្លាប់ បានប្រកាសថា​ នឹងបន្តសកម្មភាពបោសសម្អាតទាហានអាមេរិក ឲ្យអស់ពីតំបន់មជ្ឈិមបូព៌ា។

ជាមួយគ្នានេះដែរ អាមេរិក​បានប្រកាសដាក់ពង្រាយកម្លាំង ពង្រាយយន្តហោះទម្លាក់គ្រាប់​យុទ្ធសាស្ត្រ B-52 ទី៦​ទៅកាន់​មូលដ្ឋានជើងអាកាស Diego Garcia ស្ថិតនៅលើដែនកោះ​មួយ​នៅមហាសមុទ្រឥណ្ឌា ហើយដែល​គេ​គិតថា បម្រុង​នឹងកម្ទេចអ៊ីរ៉ង់នោះ ។

មន្ត្រីអាមេរិក​មួយរូប​បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន CNN កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ថា មន្ទីរបង់តាហ្គូន​អាចនឹងឆាប់ៗនេះ​បញ្ជូន​​យន្តហោះទម្លាក់គ្រាប់បែក​ធុនធ្ងន់​​ទី​៦​ទៅកាន់មូលដ្ឋានជើងអាកាស Diego Garcia, ដែនដី​របស់ចក្រភពអង់គ្លេស ហើយដែលអាច​ប្រើប្រាស់​ប្រឆាំង​អ៊ីរ៉ង់ បើសិនមានបទបញ្ជាឲ្យធ្វើដូច្នោះ ។ មូលដ្ឋាននេះ ស្ថិតនៅចម្ងាយ​ជាង៣៧០១គីឡូម៉ែត្រ ពីចុងខាងត្បូងបំផុត​របស់ប្រទេស​អ៊ីរ៉ង់ ។

គួរបញ្ជាក់ថា លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅថ្ងៃទី៥ ខែមករា បានថ្លែងថា អាមេរិក​បាននឹងកំពុងត្រៀមវាយប្រហារ​គោលដៅអ៊ីរ៉ង់​៥២កន្លែងសំខាន់ៗ ក្នុងនោះ​មានទីតាំងវប្បធម៌​ដ៏ល្បីល្បាញ​របស់អ៊ីរ៉ង់ផងដែរ បើសិនអ៊ីរ៉ង់​ហ៊ានវាយប្រហារអាមេរិក​សងសឹក​លើការសម្លាប់មេបញ្ជាការ​ Qassem Soleimaniនោះ ។ ឧត្តមសេនីយ៍អ៊ីរ៉ង់ម្នាក់នេះ​ត្រូវបានសម្លាប់​​ដោយវាយប្រហាតាមអាកាស​អាមេរិក នៅក្បែរអាកាសយានដ្ឋានអន្តរជាតិ​ទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ ។

គួរបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Stratofortress B-52 ផលិតឡើងដោយក្រុមហ៊ុន​ប៊ូអ៊ីង មានម៉ាស៊ីន៨ , ជាយន្តហោះទម្លាក់គ្រាប់បែកធំបំផុត​របស់យោធាអាមេរិក , វាអាច​ដឹក​អាវុធធុនធ្ងន់ផ្សេងៗ ក្នុងនោះ​មានមីស៊ីល​បុក និងគ្រាប់បែក​នាំផ្លូវដោយប្រព័ន្ធឡាស៊ែរ ជាពិសេស​នោះ​គឺគ្រាប់បែក​នុយក្លេអ៊ែរ​ជាដើម ។

កាលពីមុន​ អាមេរិកបានបញ្ជូន​ យន្តហោះទម្លាក់គ្រាប់បែក ធុន B-52នេះ​ទៅកាន់ប្រទេសកាតារ កាលពីខែឧសភា ឆ្នាំ២០១៩​ ព្រមមួយអន្លើដោយកងទ័ព​ផងដែរ ក្នុងនោះមានទាំងកងពល​វាយប្រហារតាមអាកាស ។

សកម្មភាពរបស់លោកដូណាលត្រាំ​បង្កក្តីបារម្ភយ៉ាងខ្លាំងពីក្រុមអ្នកនយោបាយអាមេរិក ដោយខ្លាចលោកត្រាំ​ឆេវឆាវវាយប្រហារអ៊ីរ៉ង់ ។​ទាំនោះហើយបានជា​ សភាអាមេរិក មានគម្រោង កាត់បន្ថយអំណាច ប្រើប្រាស់កម្លាំងយោធា​របស់ប្រធានាធិបតីដូណាលត្រាំ ចំពោះអ៊ីរ៉ង់​ ​ក្នុងពេលតានតឹងកាន់តែខ្លាំង ​។ នៅក្នុងសប្តាហ៍នេះ​សភាអាមេរិក និងសម្រេច កាត់បន្ថយអំណាចប្រើយោធារបស់លោកត្រាំ​​ ក្នុងការដោះស្រាយ​វិវាទជាមួយអ៊ីរ៉ង់ ដោយខ្លាចលោកត្រាំ​​វាយប្រហារអ៊ីរ៉ង់ដោយខ្វះការពិចារណា​។​

សកម្មភាពខាងលើ​ កើតឡើង​ក្រោយពេល អាមេរិក​បញ្ជូនកម្លាំងអាវុធបន្ថែម ទៅកាន់អ៊ីរ៉ាក់ ក្នុងនោះមានយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ​ B-52 ។
សូមបញ្ជាក់ផងដែរថា ក្នុងពេលដែល​លោកត្រាំចូលកាន់អំណាចដឹកនាំអាមេរិក សភាក៏បានអនុម័ត ហាមប្រាមលោកត្រាំធ្វើសង្គ្រាមវាយប្រហារដោយបរមាណូ​ ប្រសិនបើសភាមិនអនុញ្ញាត​នោះទេ។​​សកម្មភាពខាងលើ​កើតឡើងដោយអ្នកនយោបាយអាមេរិក ដឹងថា លោកត្រាំ​មានចិត្តឆេវឆាវ ខ្លាច​វាយប្រហារ​ទាំងកំហឹងខ្វះពិចារណា។

ប្រធានរដ្ឋសភាអាមេរិក លោកស្រី​ Nancy Pelosi ​បានបញ្ជាក់ថា​«នៅក្នុងសប្តាហ៍នេះ​សភាអាមេរិក នឹងបោះឆ្នោត សម្រេចកាត់បន្ថយសិទ្ធិអំណាចក្នុងការប្រើប្រាស់កម្លាំងយោធា​​ របស់ប្រធានាធិបតីដូណាលត្រាំ ដើម្បីទប់ស្កាត់ការប្រើកម្លាំងយោធា ទៅលើអ៊ីរ៉ង់ដោយមិនពិចារណា។ ប្រសិនបើច្បាប់ហាមប្រាមត្រូវសភាអនុម័តនោះ លោកត្រាំនិងត្រូវឆ្លងកាត់ការយលព្រមពីសភា ជាមុន​បើចង់វាយប្រហារទៅលើប្រទេសអ៊ីរ៉ង់នោះ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print