ពូទីនទៅកាន់ស៊ីរី ពង្រឹងយោធា ក្នុងពេល អាមេរិកអ៊ីរ៉ង់ផ្ទុះសង្គ្រាម

ចែករំលែក៖

រុស្សុី៖ នៅពេលនេះអ៊ីរ៉ង់បានវាយបកទៅលើទីតាំងអាមេរិកវិញហើយ ក្រោយប៉ុន្មានថ្ងៃជាប់រវល់រៀបចំបុណ្យសព មេទ័ព ដែលអាមេរិកសម្លាប់ ។ ការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើទឹកទីតាំងអាមេរិកនៅលើទឹកដីអ៊ីរ៉ាក់​ ប្រាកដជាធ្វើឲ្យអាមេរិក មិនអាចនៅស្ងៀម មើលអ៊ីរ៉ង់វាយប្រហារនោះឡើយ។ អាមេរិក​ប្រាកដជាវាយបកអ៊ីរ៉ងវិញជាមិនខាន់​ ទាំងគោលដៅរបស់អ៊ីរ៉ង់ នៅអ៊ីរ៉ាក់និងនៅលើទឹកដីស៊ីរី ដែលមានទាហានរុស្ស៊ីឈរជើងនៅទីនោះ។
កត្តាទាំងនោះហើយបានជា ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានបំពេញទស្សនកិច្ច​​គ្មានការព្រាងទុកទៅកាន់ស៊ីរី ដើម្បីពិភាក្សា​ជាមួយប្រធានាធិបតីស៊ីរី​លោក អាលអាសាដ​ និងជួបសួរសុខទុក្ខ​ទាហានរុស្ស៊ី ដែលឈរជើងនៅប្រទេសស៊ីរីផងដែរ​។
លោកពូទីនបាន​ទៅកាន់ ទីក្រុង Damascus ​នាថ្ងៃទី​ ៧ ខែមករា ​ឆ្នាំ​២០២០​​​​ ដែលជាដំណើរទស្សនកិច្ចលើកដំបូងចាប់តាំងពី សង្គ្រាមនៅស៊ីរីផ្ទុះឡើង តាំងពីឆ្នាំ​២០១១។ ក្បួនរថយន្តការពារ​​បានបញ្ជូន ប្រធានាធិបតីពូទីន ទៅកាន់ទីបញ្ជាការ​កងទ័ពរុស្ស៊ី​ ហើយនៅទីនោះ​លោក ពូទីន​បានជួបពិភាក្សាជាមួយ​ប្រធានាធិបតីស៊ីរី អាលអាសាដ។
នៅក្នុងកិច្ចពិភាក្សា លោកពូទីន​បាននិយាយទៅកាន់សមភាគីស៊ីរីថា «​សន្តិភាព​បានបង្ហាញយ៉ាងច្បាស់​ ដែលយើងអាចមើលឃើញដោយភ្នែក នៅក្នុងទីក្រុងនានា នៅស៊ីរី​»។
មេដឹកនាំទាំងពីរ ក៏បានស្តាប់របាយការណ៍​ស្តីពី​ស្ថានភាពយោធា​នៅភាគខាងជើងស៊ីរី​​​ ដែលជាទីកន្លែងក្រុមឧទ្ទាមកំពុងតែគ្រប់គ្រង ។
លោកអាលអាសាដ បានអរគុណដល់ប្រធានាធិបតីពូទីន ដែលបានខិតខំ ជួយដល់សន្តិភាព នៅស៊ីរី​​​ ។ កម្លាំងទាហានរុស្ស៊ីបានជួយដល់ស៊ីរី តាំងពីខែ​កញ្ញា ឆ្នាំ​២០១៥ មកទល់ពេលនេះ ក្នុងការកម្ចាត់ក្រុមភេរវកម្ម​ IS ។
​ដំណើរទស្សនកិច្ចមិនមានការព្រាងទុករបស់ ប្រធានាធិបតីពូទីន កើតឡើង​ក្នុងពេលដែល អាមេរិក និងអ៊ីរ៉ង់ ប្រឈមមុខដាក់គ្នាកាន់តែតានតឹង​ ក្រោយអាមេរិកវាយប្រហារសម្លាប់មេទ័ពអ៊ីរ៉ង់ នៅលើទឹកដីអ៊ីរ៉ាក់ ។ នៅថ្ងៃទី ៨ខែមករា អ៊ីរ៉ង់​បានវាយប្រហារដោយមីស៊ីល រាប់សិបគ្រាប់ទៅលើទីតាំងយោធា ពីរកន្លែងរបស់អាមេរិក ។ទាំងនោះជាសញ្ញានៃការផ្ទុះសង្គ្រាម រវាងអាមេរិកនិងអ៊ីរ៉ង់​បានចាប់ផ្តើម៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print