អ្នកដំណើរនៅលើយន្តហោះ Boeing 787 របស់អ៊ុយក្រែន ហោះហើរពីរដ្ឋធានីតេអ៊ីរ៉ង់ ឆ្ពោះទៅកាន់អ៊ុយក្រេន បានជួបគ្រោះថ្នាក់ ធ្លាក់ផ្ទុះឆេះនៅ អ៊ីរ៉ង់ នាព្រឹកថ្ងៃទី៨ខែ មករា ចំពេលដែលអ៊ីរ៉ង់ បើកការវាយប្រហារទៅលើទីតាំងយោធាអាមេរិក ក្នុងទឹកដីអ៊ីរ៉ាក់។
ប្រភពព័ត៌មានបានឲ្យដឹងថានៅលើយន្តហោះ Boeing 787 របស់ក្រុមហ៊ុនអាកាសចរណ៍ Ukraine International Airlines បានហោះហើរចាកចេញពីអាកាសយានដ្ឋាន Imam Khomeini ក្នុងរដ្ឋធានីតេអ៊ីរ៉ង់។
អគ្គរដ្ឋទូតអ៊ុយក្រែន នៅប្រទេសអ៊ីរ៉ង់បានធ្វើការជាមួយក្រុមហ៊ុនអាកាសចរណ៍ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះ។
សារព័ត៌មានSputnik របស់រុស្ស៊ី បានបង្ហោះឃ្លីបវីដេអូមួយបង្ហាញឲ្យឃើញថាយន្តហោះ ដឹកអ្នកដំណើរ១៨០នាក់ខាងលើ បានឆាប់ឆេះ ហើយធ្លាក់ចុះផ្ទុះឆេះឆាំងខ្លាំង។ អ្នកនៅចម្ងាយរាប់គីឡូម៉ែត្រ ក៏អាចមើលឃើញ ការផ្ទុះឆេះ ពេលធ្លាក់យន្តហោះនោះដែរ។
មូលហេតុបណ្តាលឲ្យធ្លាក់កំពុងតែបើកការស្រាវជ្រាវ ។ ប្រភពព័ត៌មានពីមន្ត្រីអ៊ីរ៉ង់ បានបញ្ជាក់ថាយន្តហោះធ្លាក់ដោយសារតែបញ្ហាបច្ចេកទេស។ ប្រភពព័ត៌មានបានឲ្យដឹងថា ការធ្លាក់ចំពេលដែលអ៊ីរ៉ង់វាយប្រហារ ទីតាំងអាមេរិក ជាមួយនឹងឃ្លីបវីដេអូ យន្តហោះឆេះមុនពេលធ្លាក់ បង្កឲ្យមានការសង្ស័យ ថា យន្តះខាងលើអាចត្រូវ មីស៊ីលបាញ់ចំ ដូចទៅនឹងយន្តហោះ ដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី ដែលត្រូវមីស៊ីលបាញ់ចំ កាលពីឆ្នាំ២០១៧ ៕