អ្នកដំណើរ​ចំនួន១៦៧​នាក់ត្រូវស្លាប់ទាំងអស់ ពីការធ្លាក់យន្តហោះនៅអ៊ីរ៉ង់

ចែករំលែក៖

អ្នកដំណើរនៅលើយន្តហោះ​ Boeing 787 របស់អ៊ុយក្រែន​ ហោះហើរពីរដ្ឋធានីតេអ៊ីរ៉ង់ ឆ្ពោះទៅកាន់អ៊ុយក្រេន​ បានជួបគ្រោះថ្នាក់ ធ្លាក់ផ្ទុះឆេះនៅ អ៊ីរ៉ង់ នាព្រឹកថ្ងៃទី​៨ខែ មករា ចំពេលដែលអ៊ីរ៉ង់ បើកការវាយប្រហារទៅ​លើ​ទីតាំងយោធាអាមេរិក ក្នុងទឹកដីអ៊ីរ៉ាក់​។

ប្រភពព័ត៌មានបានឲ្យដឹងថា​នៅលើយន្តហោះ Boeing 787 របស់ក្រុមហ៊ុនអាកាសចរណ៍​ Ukraine Interna​tional Airlines ​ បានហោះហើរចាកចេញពីអាកាសយានដ្ឋាន​ Imam Khomeini ​ក្នុងរដ្ឋធានីតេអ៊ីរ៉ង់​។

អគ្គរដ្ឋទូតអ៊ុយក្រែន​​ នៅប្រទេសអ៊ីរ៉ង់​បានធ្វើការជាមួយក្រុមហ៊ុនអាកាសចរណ៍ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះ​​។​

សារព័ត៌មាន​Sputnik របស់រុស្ស៊ី បានបង្ហោះឃ្លីបវីដេអូ​មួយបង្ហាញឲ្យឃើញថា​យន្តហោះ ដឹកអ្នកដំណើរ​១៨០​នាក់ខាងលើ បានឆាប់ឆេះ ហើយធ្លាក់ចុះផ្ទុះឆេះឆាំងខ្លាំង​។ អ្នកនៅចម្ងាយរាប់គីឡូម៉ែត្រ ក៏អាចមើលឃើញ ការផ្ទុះឆេះ ពេលធ្លាក់យន្តហោះនោះដែរ​។ 

មូលហេតុបណ្តាលឲ្យធ្លាក់កំពុងតែបើកការស្រាវជ្រាវ ​។ ប្រភពព័ត៌មានពីមន្ត្រីអ៊ីរ៉ង់ បានបញ្ជាក់ថា​យន្តហោះធ្លាក់ដោយសារតែបញ្ហាបច្ចេកទេស​។  ប្រភពព័ត៌មានបានឲ្យដឹងថា ការធ្លាក់​ចំពេលដែលអ៊ីរ៉ង់វាយប្រហារ ទីតាំងអាមេរិក ជាមួយនឹងឃ្លីបវីដេអូ យន្តហោះឆេះមុនពេលធ្លាក់​ បង្កឲ្យមានការសង្ស័យ ថា យន្តះខាងលើអាចត្រូវ មីស៊ីលបាញ់ចំ​ ដូចទៅនឹងយន្តហោះ ដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី ដែលត្រូវមីស៊ីលបាញ់ចំ កាលពីឆ្នាំ​២០១៧​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print