ដកកាំភ្លេីងបាញ់សម្លាប់មនុស្សដ៏សាហាវនៅហាងមួយក្នុងខណ្ឌដូនពេញ​ ជនរងគ្រោះ​ជាDJ

ចែករំលែក៖

ភ្នំពេញ​ ៖​ ជនរងគ្រោះ​ក្នុងអំពេីឃាតកម្មបាញ់​សម្លាប់យ៉ាងសាហាវនៅក្នុងហាងឈ្មោះ​ហេបភីណេស​ ស្ថិត​ក្នុង​ខណ្ឌ​ដូនពេញ​ ឈ្មោះ ហូ មិនា ស្នាក់នៅផ្ទះលេខ៤៣H ផ្លូវទន្លេសាប ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ជាអ្នកចាក់ភ្លេង (DJ)​ ខណៈ​មូលហេតុ​ សមត្ថកិច្ច​កំពុង​បន្តការងារស៊េីបអង្កេត​ ធ្វេីកំណត់ហេតុ​ហេតុ​ ។

អំពេី​ឃាតកម្មបាញ់សម្លាប់មនុស្ស​ដូច​ បាញ់សត្វកេីតឡេីង​វេលា​ទាបភ្លឺថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ ស្ថិតក្នុងហាងឈ្មោះ ហេបភីណេស ផ្ទះលេខ៨៥ ផ្លូវលេខ៦៣ ភូមិ៩ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បេីតាមបុគ្គលិកក្នុងហាងប្រាប់ថា​ នៅមុន​ពេលកើតហេតុគេឃើញបុរសរងគ្រោះ និងបុរសម្នាក់ទៀត ដែលជាជនដៃដល់ បានជិះរថយន្តមកជាមួយគ្នាមកកាន់ហាងនេះ​ ​ដោយជនរងគ្រោះបាន​ ដើរចូលក្នុងហាងអង្គុយតុមុន ឯជន​ដៃដល់ចតរថយន្ត​រួចដើរចូលក្នុងហាង ស្រាប់តែ​ដកកាំភ្លេីងបាញ់ផ្អឹបចំសៀតផ្កាជនរងគ្រោះ១គ្រាប់ បណ្តាលឲ្យស្លាប់អង្គុយនៅលេីកៅអីផ្កាប់មុខលេីតុ​ ។

សមត្ថកិច្ចបញ្ជាក់ថា សម្ភារលើខ្លួនជនរងគ្រោះរួមមាន៖ កាបូបសម្រាប់ដាក់លុយ ចំនួន០១, លុយដុល្លារ ចំនួន៨៥ដុល្លារ, អត្តសញ្ញាណប័ណ្ណ ចំនួន០១សន្លឹក, ប័ណ្ណបើកបរ ចំនួន០១សន្លឹក, កាតATM ចំនួន០២សន្លឹក, ទូរស័ព្ទដៃ ចំនួន០២គ្រឿង, ម៉ូតូម៉ាក Honda PCX ចំនួន០១គ្រឿង, កងដៃ និងនាឡិកាមួយ ហើយបានប្រគល់ឲ្យប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់បឹងរាំង ដើម្បីរក្សាទុក៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print