ភ្នំពេញ ៖ ជនរងគ្រោះក្នុងអំពេីឃាតកម្មបាញ់សម្លាប់យ៉ាងសាហាវនៅក្នុងហាងឈ្មោះហេបភីណេស ស្ថិតក្នុងខណ្ឌដូនពេញ ឈ្មោះ ហូ មិនា ស្នាក់នៅផ្ទះលេខ៤៣H ផ្លូវទន្លេសាប ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ជាអ្នកចាក់ភ្លេង (DJ) ខណៈមូលហេតុ សមត្ថកិច្ចកំពុងបន្តការងារស៊េីបអង្កេត ធ្វេីកំណត់ហេតុហេតុ ។
អំពេីឃាតកម្មបាញ់សម្លាប់មនុស្សដូច បាញ់សត្វកេីតឡេីងវេលាទាបភ្លឺថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ ស្ថិតក្នុងហាងឈ្មោះ ហេបភីណេស ផ្ទះលេខ៨៥ ផ្លូវលេខ៦៣ ភូមិ៩ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បេីតាមបុគ្គលិកក្នុងហាងប្រាប់ថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះ និងបុរសម្នាក់ទៀត ដែលជាជនដៃដល់ បានជិះរថយន្តមកជាមួយគ្នាមកកាន់ហាងនេះ ដោយជនរងគ្រោះបាន ដើរចូលក្នុងហាងអង្គុយតុមុន ឯជនដៃដល់ចតរថយន្តរួចដើរចូលក្នុងហាង ស្រាប់តែដកកាំភ្លេីងបាញ់ផ្អឹបចំសៀតផ្កាជនរងគ្រោះ១គ្រាប់ បណ្តាលឲ្យស្លាប់អង្គុយនៅលេីកៅអីផ្កាប់មុខលេីតុ ។
សមត្ថកិច្ចបញ្ជាក់ថា សម្ភារលើខ្លួនជនរងគ្រោះរួមមាន៖ កាបូបសម្រាប់ដាក់លុយ ចំនួន០១, លុយដុល្លារ ចំនួន៨៥ដុល្លារ, អត្តសញ្ញាណប័ណ្ណ ចំនួន០១សន្លឹក, ប័ណ្ណបើកបរ ចំនួន០១សន្លឹក, កាតATM ចំនួន០២សន្លឹក, ទូរស័ព្ទដៃ ចំនួន០២គ្រឿង, ម៉ូតូម៉ាក Honda PCX ចំនួន០១គ្រឿង, កងដៃ និងនាឡិកាមួយ ហើយបានប្រគល់ឲ្យប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់បឹងរាំង ដើម្បីរក្សាទុក៕