ភ្នំពេញៈរថយន្តកាមរីហាយប្រ៊ីតមួយគ្រឿងម្ចាស់បេីកលឿនមិនប្រយ័ត្នជ្រុលបុកនិងក្បាលនាគពុះចែកផ្លូវ បណ្ដាលឲ្យខ្ទៀតចេញពីជួរមួយកង់ចំណែក២កង់ទៀតរងការខូចខាតដោយឡែករថយន្តក្រឡាប់អូសជិត១០០ម៉ែត្រសំណាងមិនមានមនុស្សរងរបួស។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤និង១០នាទីទាបភ្លឺ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ចំនុចផ្លូវម៉ៅសេទុង កែងនិងផ្លូវ១៩៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់បេីករថយន្តបង្កម៉ាក កាមរីហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BE 7632 និងមានបុរស២នាក់ទៀតរួមដំណេីរជាមួយ ធ្វើដំណើរតាមផ្លូវ ម៉ៅសេទុង ក្នុងទិសដៅ ពីត្បូងទៅជេីង ក្នុងល្បឿនល្បឿន លុះមកដល់ចំណុចកេីតហេតុ ក៍ជ្រុលទៅបុកនិងក្បាលនាគពុះចែកផ្លូវពេញទំហឹង បណ្តាលឲ្យខ្ទៀតចេញពីជួរមួយកង់ចំណែក២កង់ទៀតរងការខូចខាតដោយឡែករថយន្តបង្កបានក្រឡាប់អូសជិត១០០ម៉ែត្រតែសំណាងល្អមិនមានមនុស្សរងរបួស។
ក្រោយពេលកេីតហេតុ ឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ខណ្ឌបានចុះទៅកន្លែងកើតហេតុ រួចហើយក៏ហៅរថយន្តមកស្ទូចយករថយន្តមកទៅ រក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយ ៕សុខាសែនជ័យ