ខេត្តស្វាយរៀង ៖ គួរឲ្យសង្វេកណាស់ បន្ទាប់ពីជនរងគ្រោះបានធ្លាក់ពីលើដើមត្នោតកម្ពស់១០ម៉ែត្រស្លាប់ ធ្វើឲ្យប្រពន្ធនិងកូនយំស្តាយស្រណោះអឡោះអាល័យប្តីឪពុក ខណៈករណីនេះសង្ស័យជនរងគ្រោះងងឹតមុខ ។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទីរសៀលថ្ងៃទី១៤ខែមករាឆ្នាំ២០២០ចំណុចភូមិព្រែខ្ជាយ ឃុំកំពង់ត្រាចស្រុករមាសហែកខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលស្រុកវានអោយដឹងថាជនរងគ្រោះឈ្មោះ អ៊ុំ ចយ អាយុ៥៨ឆ្នាំមុខរបរឡើងត្នោតរស់នៅភូមិឃុំខាងលើ។
ប្រភពបន្តថាក្រុមគ្រួសារខាងលើនេះមានជីវភាពក្រីក្រខ្វះខាតរកព្រឹកខ្វះល្ងាចហើយមានតែមុខរបរឡើងត្នោតដើម្បីចិញ្ចឹមជីវិត។
ប្រភពបន្តថាមុនកើតហេតុបុរសរងគ្រោះនេះបានដើរចេញពីផ្ទះមកដាក់ទឹកត្នោតដូចសព្វរាល់ដងដែលនៅខាងជើងផ្ទះចម្ងាយ១២ ម៉ែត្រលុះប្រមាណកន្លះម៉ោងស្រាប់តែជនរងគ្រោះសង្ស័យងងឹតមុខមុខធ្លាក់ពីលើចុងត្នោតកំពស់ប្រមាណជាង១០ម៉ែត្រមកដីបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារ
តែម្ដង។
បច្ចប្បន្នសពត្រូវបានសមត្ថកិច្ចនគរបាលស្រុកប្រគល់អោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕