ខេត្តស្វាយរៀង ៖ សមត្ថកិច្ចជំនាញ រកឃើញគីមីបូរ៉ាក់ ១៥គីឡូក្រាម ដាក់ក្នុងលតអង្ករ និងគុយទាវកាត់ នៅផ្សារក្រោលគោ ស្រុកស្វាយជ្រំ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ។
មន្ត្រីជំនាញកាំកង់ត្រូលបានឱ្ យដឹងថា សកម្មភាពការងារ ត្រួតចុះពិនិត្យ ពីមន្ត្រីជំនាញយើង បានពិនិត្យគ្រឿង ឧបភោគ បរិភោគ នៅតាមស្តង់ក្នុងផ្សារតាំងលក់ទំ និញមួយចំនួន និងបានប្រើប្រាស់ឧបករណ៍ធ្វើ Test Kits បឋមលើម្ហូបអារហាចំនួន ២០គំរូ ផ្តោតសំខាន់លើផលិតផលម្ហូបអាហារ ដើម្បីស្វែងរកសារធាតុគីមីហាមឃា ត់ដែលធ្វើឱ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ។
មន្ត្រីដដែលបានបញ្ជាក់ថា ជាលទ្ធផលក្រោយការចុះអនុវត្តកា រងារមន្ត្រីជំនាញយើងបានរកឃើញទំ និញមានសារធាតុគីមីហាមឃាត់ នៅក្នុងលតអង្ក ចំនួន១០គីឡូក្រាម មានសារធាតុគីមី (Borax) និងគុយទាវកាត់ ចំនួន៥គីឡូក្រាម មានសារធាតុគីមី (Borax) និងប៊ឺរ ចំនួន ១០កំប៉ុង ហួសកាលបរិច្ឆេទប្រើប្រាស់ ហើយមន្ត្រីជំនាយយើងបានធ្វើកំណត់ ហេតុដកហូតទំនិញទាំងនោះយកមករក្សា ទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេ លក្រោយ។
លោកបានអំពាវដល់ប្រជាពលរដ្ឋទាំ ងអស់ សូមមានការប្រយ័ត្នចំពោះការបរិភោ គចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទ ឱ្យបានច្បាស់លាស់មុននឹងទិញយកទៅ បរិភោគ។ ជាពិសេសចំណីអាហារក្មេងៗ និយមបរិភោគ ត្រូវពិនិត្យមើលឱ្យបានត្រឹមត្រូ វ មុននឹងបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភា ពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះពិនិត្យទំនិញនៅតាមផ្ សារនានា នៅក្នុងខេត្តស្វាយរៀង ឱ្យបានជាបន្តបន្ទាប់បន្ថែមទៀ តផងដែរ ៕