ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្ស ប្រុសស្រីចំនួន១១នាក់ និងទូរបាញ់ត្រី ជាមួយសំភារៈរឹបអូស មានម៉ាសុីនល្បែងសុីងសងជាច្រើនផងដែរ ត្រូវអាជ្ញាធរខណ្ឌចំការមន ឃាត់ខ្លួន និងរក្សាទុក ខណៈបានចុះបង្ក្រាប ហ្គេមបាញ់ត្រីមួយ កន្លែង នៅចំណុចកន្លែងកម្សាន្តក្មេងលេងយីហោ « ទីក្រុង ជីវចល» យីហោ មណ្ឌលកំសាន្ត អធិរាជ ។ ចំណែក៩ទីតាំងទៀតត្រូវបានគេអៈអាងកំពុងដំណើរការអាជីវកម្មដដែល អាចបង្ក្រាបនៅយុទ្ធនាការបន្ទាប់។
ហេតុការចុះបង្ក្រាបខាងលើនេះនៅវេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នៅមជ្ឈមណ្ឌលកោះពេជ្រ ជិតនិងស្ពានឥន្ឋធនូ ផ្លូវ៧៨ ក្រុម៧៨ ភូមិ១៤ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពី កន្លែងកើតហេតុបានអោយដឹងថា៖ កំលាំងផ្នែកព្រហ្មទណ្ឌខណ្ឌចំការមន និងកំលាំង ប៉ុស្តិ៍ទន្លេបាសាក់ បានសហការណ៍ជាមួយសាលាខណ្ឌចំការមន ដឹកនាំដោយលោក អភិបាលរង កែវ សំណាង បានចុះបង្ក្រាបល្បែងសុីសងហ្គេមបាញ់ត្រី នៅចំណុច នៅក្នុង « ទីក្រុង ជីវចល» ផ្សារមណ្ឌលកំសាន្ត អធិរាជ ខាងលើនិងបានឃាតខ្លួនមនុស្ស១១នាក់ ជនជាតិចិន៧នាក់ ប្រុស៧នាក់ ខ្មែរ៤នាក់ ស្រីនាក់ ។ និងចាប់យកសំភារះ មានទូរបាញ់ត្រីចំនួន១២ទូ ទូលេត៣៨ទូ ទូរបៀរ២០ទូ។
បច្ចុប្បន្នសាលាខណ្ឌបិទទីតាំងខាងលើ
បណ្តោះអាសន្ន ចំណែកមនុស្សទាំងអស់ត្រូវបានសាលាខណ្ឌចំការមនអប់រំត្រទ្បប់ទៅផ្ទះវិញផងដែរ ។
គួរបញ្ជាក់ផងដែរថា៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអំពាវនាវឲ្យបណ្តាក្រុមហ៊ុនកាស៊ីណូ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ដើម្បីពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៊ិនធើណេតអនឡាញក្នុង និងក្រៅប្រទេសឱ្យមានប្រសិទ្ធភាពខ្ពស់ ។
ការអំពាវនាវនេះបានធ្វើឡើងក្នុងឱកាសដែល លោកបានអញ្ជើញ បើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពី ពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៊ិនធើណេតអនឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០១៩ ៕
ដោយ៖ ស រស្មី