បើករថយន្ដ​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ចំនួន​២​កង់​

ចែករំលែក៖

12509875_1023212284367876_110211772421273205_n

ភ្នំពេញ​៖​ បុរស​ម្នាក់​បើករថយន្ដ​កាម​រី​ហា​យ​ព្រី​ធ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ ជ្រុល​បុក​របាំង​ថ្មរ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​អោយ​រង​ការ​ខូចខាត​អស់​ចំនួន​ពីរ​កង់​ និង​រថយន្ដ​ដាច់​កង់​ខាង​មុខ​ផ្នែក​ខាងឆ្វេង​បន្តដំណើរ​ទៅ​មុខ​លែង​រួច​ ។​

image1

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​និង​១៥​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​០៦​ ខែមករា​ ឆ្នាំ​២០១៦​ តាម​បណ្ដោយ​ផ្លូវ​ ២៧១​ នៅ​ចំណុច​ជិត​ធារ​គារ​ ANK​ ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក​ ខណ្ឌ​ចំកា​មន​ រាជធានី​ភ្នំពេញ​ ។​

​ប្រភព​ព​ណ៍​មាននៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គេ​បានឃើញ​មាន​រថយន្ដ​មួយ​គ្រឿង​ម៉ាក​កាម​រី​ហា​យ​ព្រី​ធ​ ព​ណ៍​ស​ ពាក់​ស្លាក់​លេខ​ ភ្នំពេញ​ 2Z-9998​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១​ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ជ្រុល​បុក​របាំង​ថ្មរ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​អោយ​រង​ការ​ខូចខាត​អស់​ចំនួន​ពីរ​ផ្ទាំង​ ចំណែក​រថយន្ដ​ដាច់​កង់​ខាង​មុខ​ផ្នែក​ខាងឆ្វេង​បន្តដំណើរ​ទៅ​មុខ​លែង​រួច​ ។​

​ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ដ​បាន​រត់គេច​ខ្លួន​បាត់​ ក្រោយមក​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​និង​បាន​ទំនាក់ទំនង​ជាមួយ​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​និ​តិ​វិធី​ ៕​

image2

image4

image3 (1)

...

ដោយ៖ ភា​រ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print