ប្រទេសអុីរ៉ង់៖ បើអុីរ៉ង់មានបរមាណូនោះ គោលដៅវាយប្រហារគ្មានអ្វីក្រៅពីប្រទេស អាមេរិក ដូច្នេះហើយ អីស្រាអែល និងអាមេរិក បានប្តេជ្ញា ទប់ស្កាត់អុីរ៉ង់ ផលិតបរមាណូ។
ពេលថ្មីៗនេះ ក្រុមចារកម្មអ៊ីស្រាអែល បានវាយតម្លៃថា នៅចុងឆ្នាំ ២០២០នេះ អ៊ីរ៉ង់ និង មានសារធាតុអ៊ុយរ៉ានីញ៉មចម្រើនរួចយ៉ាងតិច ៤០ គីឡូក្រាម គឺគ្រប់គ្រាន់សម្រាប់ផលិត គ្រាប់បែកបរមាណូ ១គ្រាប់។
ក្រុមចារកម្មអ៊ីស្រាអែលបញ្ជាក់ថា បើទោះបីអ៊ីរ៉ង់ផលិតបានគ្រាប់បែកបរមាណូ ប៉ុន្តែប្រទេសនេះ មិនទាន់មានមីស៊ីល ដែលអាចបំពាក់ក្បាលគ្រាប់បរមាណូនោះឡើយ ។ ដូច្នេះអ៊ីរ៉ង់ ត្រូវចំណាយពេលយ៉ាងតិច២ឆ្នាំទៀតទើបអាចសម្រេចគោលដៅ មីស៊ីលបំពាក់បរម៉ាណូ បាន។
ប្រភពព័ត៌មានពីអ៊ីស្រាអែល បានឲ្យដឹងថា បច្ចុប្បន្នអ៊ីរ៉ង់ចម្រើនសារធាតុអ៊ុយរ៉ានីញ៉មនៅកម្រិត ៤ភាគរយនៅឡើយទេ ។ ដល់ពាក់កណ្តាលឆ្នាំ២០២០ និងកើនឡើងដល់ ២០ ភាគរយ ហើយនៅចុងឆ្នាំនិងកើនឡើងដល់ទៅ ៧០-៩០ភាគ អាចផលិតគ្រាប់បែកបរមាណូ បាន ។ ចំណែកមីស៊លបំពាក់ក្បាលគ្រាប់បរមាណូ គឺអ៊ីរ៉ង់ មិនទាន់មាននោះឡើយ ។ ដូច្នេះអ៊ីរ៉ង់ អាចលួចលាក់ផលិតមីស៊ីលឆ្លងទ្វីប បំពាក់ក្បាល់គ្រាប់បរមាណូ ក្នុងពេលព្រមគ្នា ទើបអាចសម្រេច ជោគជ័យនៅចុងឆ្នាំ ២០២០នេះ។
កន្លងមកប្រធានាធិបតីអាមេរិក ដូណាលត្រាំបានប្រកាសថា អ៊ីរ៉ង់ មិនអាចមានគ្រាប់បែបបរមាណូជាដាច់ខាត បើលោកនៅកាន់អំណាចនោះ។ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា អ៊ីរ៉ង់ អាចនឹងបង្កើនការផលិតអាវុធបរមាណូ ដើម្បីការពារខ្លួនប្រកបដោយប្រសិទ្ធិភាពបំផុត ក្នុងពេលដែលប្រទេសនេះ កាន់តែតានតឹងជាមួយអាមេរិក ៕
ដោយ៖ មែវ សាធី