មន្ត្រី​យោធា​ម្នាក់​ស្រវឹងស្រា​ជោកជាំ​ បើករថយន្ត​បុក​តូប​លក់​អីវ៉ាន់​លើ​ច​ញ្ចើ​ម​ផ្លូវ​រង​ការ​ខូចខាត

ចែករំលែក៖

12509875_1023212284367876_110211772421273205_n

​ភ្នំពេញ​៖​ បុរស​ជា​មន្ត្រី​យោធា​ម្នាក់​ស្រវឹងស្រា​ជោគ​ជាំ​ បើករថយន្ត​លឿន​បាន​រេ​ចង្កូត​ទៅ​បុក​តូប​អ្នកលក់​អីវ៉ាន់​លើ​ច​ញ្ចើ​ម​ផ្លូវ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​អ្នក​រង​របួស​ ។​

image1 (1)

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ២​ រំលង​អា​ធ្រា​ត​ ឈាន​ចូល​ថ្ងៃ​ទី​៦​ ខែមករា​ ឆ្នាំ​២០១៦​ តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុន្នី​វង្ស​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌចំការមន​។​

​បើ​តាម​សម្ដី​ម្ចាស់​តូប​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គាត់​ឃើញ​រថយន្ត​បង្ក​ម៉ាក​ កាម​រី​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2A.6120​ ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ដែល​គេ​ដឹង​ថា​ជា​មន្ត្រី​យោធា​ ផឹកស្រា​ស្រវឹង​បើករថយន្ត​លឿន​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុន្នី​វង្ស​ ទិស​ដៅ​ពី​លិចទៅ​កើត​ ខ​ណះ​មក​ដល់​ច​ណុ​ច​កើតហេតុ​ ក៏​បាន​រេ​ចង្កូត​ទៅ​បុក​តូប​អ្នកលក់​អីវ៉ាន់​ លើ​ច​ញ្ចើ​ម​ផ្លូវ​បណ្ដាល​ឲ្យ​ងាវ​កំពប់​ពេញ​ដី​ រង​ការ​ខូចខាត​ តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​នរណា​ម្នាក់​រង​របួស​នោះ​ទេ​។​

​ក្រោយ​ពេល​កើតហេតុ​ម្ចាស់​រថយន្ត​បង្ក​និង​ម្ចាស់​តូប​រង​គ្រោះ​បាន​ធ្វើការ​ចរចារ​គ្នា​ដោយ​ការ​ច​ចា​នោះ​វា​យូរ​និង​មិន​ត្រូវ​រូ​វ​គ្នា​ ទើប​ខាង​សមត្ថកិច្ច​មូលដ្ឋាន​ទំនាក់ទំនង​ជំនាញ​មក​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​រង់ចាំ​ដោះស្រាយ​គ្នា​ពេល​ក្រោយ​ ៕​

image4 (1)

image2 (1)

image3

...

ដោយ៖ ភា​រ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print