បុរស​ម្នាក់​ត្រូវ​កុង​ទី​ន័​រ​កិន​បែកក្បាល​ហូរ​ឈាម​ស្លាប់​ភ្លាមៗ​នៅ​លើ​ផ្លូវ​៣៧១​ ស្ថិត​ក្នុង​សង្កាត់​បឹង​ទំពុន​

ចែករំលែក៖

12509875_1023212284367876_110211772421273205_n

​ភ្នំពេញ​៖​ នៅ​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៥​ ខែមករា​ ឆ្នាំ​២០១៦​ មានការ​ភ្ញាក់ផ្អើល​ដល់​សាច់ញាត្តិ​យ៉ាង​ខ្លាំង​ ខណៈ​ដែល​បុរស​ម្នាក់​ជា​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ធ្វើ​ឲ្យ​ដួល​ផ្ទុប​ទៅ​និង​ថ្នល់​ហើយ​ត្រូវ​បាន​រថយន្ត​កុង​ទី​ន័​រ​ ដែល​បើក​បញ្ច្រាស់ទិស​មក​កិន​បែកក្បាល​ហូរ​ឈាម​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​កើតហេតុ​ ស្ថិត​លើ​ផ្លូវ​៣៧១​ ទល់មុខ​មជ្ឈមណ្ឌល​ មង្គល​ឧត្ដម​ នៅ​ក្នុង​ក្រុម​៥​ សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​។​

image2 (2)

​សាច់ញាតិ​ជន​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​មានឈ្មោះ​ហូ​ ហ៊ា​ប​ អាយុ​៣៦​ឆ្នាំ​ មុខងារ​ជា​អនុ​សេនី​យ៌​ត្រី​ ផ្កាយ​១​ ស្នាក់​នៅ​ភូមិ​បុរី​កម្មករ​ សង្កាត់​ជើងឯក​ ខណ្ឌ​ង្កោ​ ស្រុក​កំណើត​នៅ​ភូមិ​ផ្សារ​ថ្មី​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​សង្កេត​ឃើញ​បុរស​រង​គ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​XR​ ពណ៌​ក្រហម​ ឆ្នូត​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1T.3789​ ទិស​ដៅ​ពី​កើត​ទៅ​លិច​តាម​បណ្ដោយ​ផ្លូវ​៣៧១​ ក្នុង​ល្បឿន​លឿន​ល្មម​ ខ​ណះ​មក​ដល់​កន្លែង​កើតហេតុ​ក៏​បាន​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ស្កុប​ពី​ មិន​ចាំ​ស្លាក​លេខ​ ដែល​ជិះ​ស្រប​ទិស​គ្នា​ ហើយ​បាន​ដួល​ផ្ទុប​ទៅ​នឹង​ថ្នល់​ ពេល​នោះ​ស្រប​ពេល​ដែល​រថយន្ត​កុង​ទី​ន័​រ​មួយ​គ្រឿង​ដែល​មិន​ចាំ​ស្លាក​លេខ​ដូច​គ្នា​ មក​កិន​បែកក្បាល​ហូរ​ឈាម​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​កើត​ហេតុតែ​ម្ដង​។​ ដោយឡែក​រថយន្ត​បង្ក​ និង​ម៉ូតូ​ស្កុប​ពី​ដែល​ជិះ​ទាក់​ដៃចង្កូត​នោះ​ បាន​បន្ថែម​ល្បឿន​រត់គេច​ខ្លួន​បាត់​ស្រមោល​ភ្លាម​ពី​កន្លែង​កើតហេតុ​ ។​

​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​ បាន​ចុះ​មក​ធ្វើ​កោសល្យ​វិ​ឆ្ឆ័​យ​ដោយ​ឃើញ​ថា​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​រថយន្ត​កិន​បែកក្បាល​ហូរ​ឈាម​ពិតប្រាកដ​មែន​។​ក្រោយមក​សមត្ថកិច្ច​បាន​ប្រគល់​សព​ឲ្យ​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​រីឯ​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​រង់ចាំ​សាច់ញាត្តិ​មក​ទទួលយក​ទៅ​វិញ​ ៕​

image1 (2)

image4 (2)

image3 (2)

image5

...

ដោយ៖ ភា​រ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print