ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនអភិវឌ្ឍន៍ទីក្រុង រណបជ្រោយចង្វារOCIC បានគិតគូរ និង
ដោះស្រាយសំណងជូនប្រជាពលរដ្ឋដែលរងផលប៉ៈពាល់ នៃគម្រោងនេះសម្រេចបានជាង៩០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ នៅពេលឆាប់ៗខាងមុខនេះ ។
លោក ឃួង ស្រេង បានបញ្ជាក់បែបនេះ ក្នុងពិធីប្រគល់បណ្ណកម្មសិទ្ធិ ស្របច្បាប់ ដីធ្លី ជូនប្រជាពលរដ្ឋចំនួន៥១គ្រួសារដែលរងផលប៉ៈពាល់ពីគ្រោងអភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារ កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំ ពេញ បានមានប្រសាសន៍ថា ការចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន៥១ គ្រួសារ នាពេលនេះ គឺជាលើកទី៥ហើយដែលសរុប ទាំង អស់ចំនួន៣៤១ប័ណ្ណ ដែលគ្រោង នឹងបញ្ចប់នាពេលឆាប់ៗនេះ។
លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ បានបញ្ជាក់ថា ការចែកប័ណ្ណ ប្រគល់ផ្ទះជូនប្រជាពលរដ្ឋដែលរងផល ប៉ៈពាល់ពីគម្រោងអភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារនេះ ជាការឆ្លុះបញ្ចាំង នៃការយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការធានាសិទ្ធិកាន់ កាប់ស្របច្បាប់របស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងកាត់បន្ថយភាព ក្រីក្រ រួមទំាងរួមចំណែកការពង្រឹងយុត្តិធម៌ និងសេ្ថរភាពសង្គម។
លោក ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនអូស៊ីអាស៊ីបានឲ្យដឹងថា មកដល់ពេលនេះក្រុមហ៊ុន អូស៊ីអាស៊ីបានដោះស្រាយផលប៉ៈពាល់ជូនប្រជាពលរដ្ឋបានចំនួន ៩២.០៦ភាគរយហើយ ខណៈនៅសល់ជាង៧ភាគរយឬជាង៨០គ្រួសារទៀតនឹងត្រូវដោះស្រាយបញ្ចប់នាពេលដ៏ខ្លីខាងមុខ។
លោកបានបញ្ជាក់ថា ក្រុមហ៊ុនបាននិងកំពុងអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារឲ្យក្លាយទៅជាទីក្រុង ទំនើបនៅពេលខាងមុខនេះ ដោយមានទាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម អគាររដ្ឋបាល សួនច្បារ ផ្លូវគមនាគមន៍ធំទូលាយ សួនកម្សាន្តរ និងអគារលំនៅដ្ឋានប្រណិតៗ ផ្សារទំនើប សម្រាប់ការរស់នៅបែបស៊ីវិល័យរបស់ប្រជាពលរដ្ឋក្នុងទីក្រុង។
សូមបញ្ជាក់ថា ការអភិវឌ្ឍទីក្រុងរណបជ្រោយចង្វារ គឺជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលក្រុមហ៊ុនអូ.ស៊ី.អាយស៊ី របស់ លោក ពុង ឃាវសែ ទទួល បានសិទ្ធិវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណជាង ២ពាន់លានដុល្លារ ដោយប្រើរយៈពេលសាងសង់ប្រមាណជា១៥ឆ្នាំ គិតចាប់ពីឆ្នាំ ២០១១ ដល់ឆ្នាំ២០២៦លើផ្ទៃដីទំហំ៣៨៧ ហិកតា ក្នុងគោលដៅប្រែក្លាយតំបន់នេះឲ្យទៅជាទី ក្រុងរណបរាជធានីភ្នំពេញដែលបំ ពាក់ទៅដោយហេដ្ឋាចរនាសម្ពន្ធ័រូបវន្ត័យ៉ាងសំបូរបែប និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៏មកទស្សនាតំបន់នេះកាន់តែច្រើនឡើងៗថែមទៀត ៕ ដោយ៖ សំរិត