បង្ក្រាបទីតាំងជល់មាន់នៅក្នុងសត្តឃាតដ្ឋានជ្រូកព្រះពន្លា

ចែករំលែក៖

ភ្នំពេញៈ ទីសត្តឃាតដ្ឋានជ្រូកព្រះពន្លា មានទីតាំងនៅក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដែលបើកធ្វើអាជីវកម្មកាប់ជ្រូកផ្គត់ផ្គង់លើទីផ្សាររាប់ពាន់ក្បាលក្នុងមួយថ្ងៃៗនៅមិនទាន់ស្កប់ស្កល់ក្នុការប្រមូលប្រាក់ពីអតិថិជនឡើយ ថែមទាំងលួចបើករបរខុសច្បាប់មួយទៀតគឺល្បែងស៉ីសងជល់មាន់ និងលេងបៀដាក់លុយធំៗណាស់ ។
ក្រោយពីទទួលពត៍មានលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានណែនាំអោយលោករស់ សុភក្តិ អភិបាលរងខណ្ឌដឹកនាំកម្លាំងចុះបង្ក្រាប់ជាបន្ទាន់កាលពីវេលាម៉ោង១០,៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅក្នុងបរិវេណសត្តឃាតដ្ឋានជ្រូកព្រះពន្លា ។ ជាលទ្ធផលសមត្ថកិច្ចចាប់មាន់ជល់ជាន១០ក្បាល និងសម្ភារៈជាច្រើនទៀត ៕ សណ្តោស


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print