អាចដូចសម្លរកំម្ពឹសទេ! ក្រោយតុលាកាសួរនាំមេការ និងមេភូមិពាក់ព័ន្ធដីព្រៃ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ តាមរបាយការណ៍ពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន នាព្រឹកថ្ងៃច័ន្ទ ១១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នេះ មន្រ្ដីនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់បញ្ជូនខ្លួនមេការ និងមេភូមិចំណុចក្រសាំភ្នៅ ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទៅសាលាដំបូងខេត្តពោធិ៍សាត់ ពាក់ព័ន្ធករណីរុករានទន្រ្ទានឈូកឆាយដីព្រៃជិត ២០០ហិកតា ហើយករណីខាងលើអាចជាប់ពាក់ព័ន្ធអ្នកនៅពីក្រោយដូចជាសំម្លរកំម្ពឹសផងដែរក៍ថាបាន រងចាំព័ត៌មានបន្ត ។

គួររំលឹកថា ជនសង្ស័យដែលមន្រ្ដីនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បញ្ជូនខ្លួនទៅសាលាដំបូងខេត្តពោធិ៍សាត់ខាងលើ ទី១ ឈ្មោះ ពេញ សារ៉ន ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ និងមានតួនាទីជាមេភូមិចំណុចក្រសាំងព្នៅ ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង និងទី២ ឈ្មោះ វង់ ផល្លា ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅចំណុចក្រសាំងព្នៅ ស្ថិតក្នុងភូមិ.ឃុំជាមួយគ្នា មានមុខងារជាមេការជួលគ្រឿងចក្រឈូកឆាយដីព្រៃ និងចាំដី ។

ជនសង្ស័យត្រូវបានឃាត់ចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត ធ្វើឡើងបន្ទាប់ទទួលបញ្ជាពីលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តផងនោះ ពាក់ព័ន្ធករណីរុករាន ទន្រ្ទានគាស់កាយ ឈូកឆាយ ចាត់ចែងលក់ទិញដីព្រៃ ទំហ៊ំចំនួន ១៥០ហិកតា ប៉ុន្តែក្រោយកម្លាំងគណៈបញ្ជាការឯកភាពស្រុកវាលវែងទទួលបញ្ជាពីថ្នាក់ដឹកនាំខេត្ត សហការចុះស្រាវជ្រាវលើផ្ទៃដីជាក់ស្ដែង និងធ្វើការដកហូតជាបណ្ដោះអាសន្ន រហូតដល់ចំនួន ១៦៩ហិកតា ៕ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print