ខេត្តឧត្តរមានជ័យ៖ នេះជាពាក្សស្លោកក្នុងកម្មវិធីបុណ្យជាតិអបអរសារទរខួបអនុស្សាវរីយ៍លើកទី37 ទិវាជយ័ជំនះ 7 មករា នៅខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី06 ខែមករា ឆ្នាំ2016 (7មករា1979.7មករា2016) ដែលពិធីដ៏មហោឡាឫកនេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចំរុះនៃកងយោធពលខេមរៈភូមិន្ទជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជយ័ លោកស ថាវី អភិបាលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ5267នាក់ផងដែរ ៕
...
ដោយ ហេង សូរិយា