ខេត្តកំពង់ចាម៖ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ៧និង៤០នាទីយប់ កម្លាំងជំនាញព្រហ្មទណ្ឌអធិការដ្ឋាននគរបាលស្រុកចំការលើ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយទាប ចុះត្រួតពិនិត្យរដ្ឋបាលចំហរ នៅចំណុចបន្ទប់ជួល (ស្រែម្អម) របស់ឈ្មោះ ធិន ប៊ុនថាន ភេទប្រុស អាយុ ៥២ឆ្នាំ នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ក្នុងនោះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៨នាក់(ស្រី២នាក់)។
ជនសង្ស័យទាំង៨នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនទី១-ឈ្មោះ ម៉ន សំអាត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ/ ទី២-ឈ្មោះ ពេជ្រ ស៊ីណា ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិផ្ទះព្រៃ ឃុំព្រៃញ៉ែក២ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់/ ទី៣-ឈ្មោះ ញ៉ ស្រីអូន ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិត្រពាំងវែត ស្រុកគីរីវង្យ ខេត្តតាកែវ ជាអ្នកជួញដូរគ្រឿងញៀន/ ទី៤-ឈ្មោះ នាង មាសមិនា ហៅម៉ៅ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិត្រពាំងឫស្សី ឃុំជយោ ស្រុកចំការលើ/ ទី៥-ឈ្មោះ វិត សុខា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអំពិល ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ជាអ្នកយកថ្នាំញៀនមកលក់ឲ្យឈ្មោះ ម៉ន សំអាត/ ទី៦-ឈ្មោះ ញឹប វិចិត្រ ហៅពេជ្រ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ/ ទី៧-ឈ្មោះ ហាក់ ចាន់ឌិត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ និងទី៨-ឈ្មោះ ស្រឺ សីហា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ជាអ្នកប្រើប្រាស់គ្រឿងញៀន (ទិញថ្នាំញៀនពីឈ្មោះ ម៉ន សំអាត កម្លាំងសមត្ថកិច្ចឃាត់ខ្លួនតែម្ដង)។
ក្នុងការឃាត់ខ្លួនក្រុមជនប្រើប្រាស់ថ្នាំញៀនខាងលើនេះដែរកម្លាំងនគរបាលដកហូតបានវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទក្រាមពណ៌សហៅម៉ាទឹកកក១កញ្ចប់តូច /ម៉ូតូ3គ្រឿង ម៉ាកហុងដាC១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ១គ្រឿង /ម៉ាកC១០០ កូរ៉េ ពណ៌ស្លាទុំ១គ្រឿង និងម៉ាកវ៉េវអាល់ហ្វា ពណ៌ក្រហម ១គ្រឿង / កាបូបដៃ២ ,ទូរស័ព្ទ៧គ្រឿង អត្ដសញ្ញាណប័ណ្ណ២សន្លឹក /ក្រដាសពណ៌ទឹកប្រាក់២/ដុំសាកថ្ម១ ,កាសទូរស័ព្ទ១ ,ប្រដាប់កិបក្រដាស់ ១,ដែកកេះ៤ /ក្រែមលាបបបូរមាត់១ ,កាតវីង២សន្លឹក,ថង់ប្លាស្ទិកមួយចំនួនធំ និងបារី២៣ដើម ។
បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ខាងលើត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាមដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ ហេង នរិន្ទ្រ