ខេត្តសៀមរាប៖ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥សហគ្រាសសង្គមហ្វារសូមជូនដំណឹងអំពីការផ្លាស់ប្តូរទីតាំងសម្តែងថ្មីនៅដីឡូត៍លេខ១៨៥៥នៅឃុំស្វាយដង្គំសង្កាត់ស្វាយដង្គំក្រុងសៀមរាបប្រទេសកម្ពុជា។នេះគឺជាសមិទ្ធផលក្នុងអំឡុងពេល២ឆ្នាំ៦ខែដោយសម្រេចទិញនិងក្លាយជាម្ចាស់កម្មសិទ្ធដីឡូត៍តម្លៃ៥៥០.000 ដុល្លាអាមរិកក្នុងការបង្កើតទីតាំងថ្មីរបស់ហ្វារក្នុងក្រុងសៀមរាបនេះ។
លោកហួតតារានាយកប្រត្តិបត្តសហគ្រាសសង្គមហ្វារ បានមានប្រសាសន៏ថា៖«ការទិញដីជាកម្មសិទ្ធផ្ទាល់ខ្លួនគឺជាគោលដៅដែលយើងចង់បាន»។
លោកបន្តថា៖«នៅពេលដែលយើងបានចុះកិច្ចសន្យាសម្រាប់ ជួលទីតាំងសម្តែងបច្ចុប្បន្ននេះយើងបានដឹងថានេះគ្រាន់តែជាដំណោះស្រាយបច្ចុប្បន្នដែលមិនឋិតថេរ។ការជួលទីតាំងក្នុងក្រុងសៀមរាបពិតជាមានផលលំបាកដោយតម្លៃឈ្នួលចេះតែបន្តកើនឡើង។ម្ចាស់ភាគហ៊ុននិងអ្នកគ្រប់គ្រងបានគិតថាប្រសិនបើយើងមានទីតាំងអចិន្ត្រៃយ៏មួយនោះគឺជាការល្អបំផុតហើយក៏ជាការល្អក្នុងការជួយសម្រួលដល់ការរស់នៅរបស់សិល្បករឲ្យមានភាពនឹងនរផងដែរ»។
ទីតាំងថ្មីរបស់ហ្វារនឹងពង្រីកសម្រាប់ហ្វារកាហ្វេនិងហ្វារបូទិក (សម្រាប់លក់វត្ថុអនុស្សាវរីយ៍)រួមទាំងទីតាំងសម្រាប់រក្សាទុកសម្លៀកបំពាក់យ៉ាងធំទូលាយកន្លែងប្តូរសម្លៀកបំពាក់ទីកន្លែងផាត់មុខទីកន្លែងរក្សាទុកឧបករណ៍ទីកន្លែងសម្រាប់ហាត់សមនិងទីកន្លែងចតយានយន្តធំទូលាយ។
លោកសំសុភក្ត្រ័ ប្រធានផ្នែកបច្ចេកទេស រម្លឹក ពីពេលដែលហ្វារចាប់ផ្តើមដំណើរការដំបូងក្នុងខេត្តទេសចរណ៏មួយនេះ។
លោកនិយាយថា៖«នៅពេលដែលយើងបើកដំណើរការជាលើកដំបូងក្នុងខែកុម្ភះឆ្នាំ២០១៣យើងគ្មានអ្វីច្រើននៅកន្លែងសម្តែងនេះទេ យើងមានតែឆាកសម្តែងមួយទីកន្លែងលក់សំបុត្រតូចមួយនិងកន្លែងលក់អាហារសម្រន់ក្នុងតង់មួយប៉ុណ្ណោះ។យើងស្ថិតនៅស្ថានភាពនេះរហូតដល់ខែឧសភាឆ្នាំ២០១៣បន្ទាប់មកយើងក៏បានបង្កើតសំណង់ផ្សេងៗទៀតដូចដែលយើងបានឃើញនាពេលបច្ចុប្បន្ននេះ។ ពួកយើងមានការរីកចម្រើនយ៉ាងឆាប់រហ័សដោយខឹតខំប្រឹងប្រែងយ៉ាងស្វិតស្វាញឲ្យមានដំណើរការនេះ។យើងបានរៀនសូត្រច្រើនពីការរៀបចំនេះហើយក៏បានប្រើប្រាស់បទពិសោធន៍ទាំងនេះក្នុងការបង្កើតភាពរីកចម្រើននៅទីតាំងថ្មីកាន់តែប្រសើរឡើង»។
ទឹកប្រាស់សរុបចំនួន ៥៥០.000 ដុល្លាអាមេរិកដើម្បីទិញទីតាំងសម្តែងថ្មីនេះទទួលបានពីការផ្តល់ជំនួយដែលមានឈ្មោះថា“ផ្ទះរបស់ហ្វារ”រួមជាមួយប្រាក់ចំណេញពីការបណ្តាក់ទុនការកើនឡើងភាគហ៊ុននិងកម្ចីពីស្ថាបន័Grameen Credit Agricole Foundationនិងអ្នកវិនិយោគឯកជនមួយចំនួនទៀត។
ការកកើតទីតាំងថ្មីបានចាប់ផ្តើមអំឡុងពេលឆ្នាំ២០១៥នារដូវប្រាំងនេះ។មុននឹងចាក់គ្រឹះដើម្បីសាងសង់ដំបូងយើងបានធ្វើការចាក់បំពេញដីឲ្យស្មើរនឹងថ្នល់ជាតិដោយចាក់ឲ្យហាប់ជៀសវាងការច្រោះទឹក បន្ទាប់មករៀបប្រពន្ធ័ហេដ្ឋារចនាសម្ពន័ដូចជាទឹកប្រពន្ធ័លូប្រពន្ធ័ភ្លើងផងដែរ។
រោងសម្តែងសៀកបច្ចុប្បន្ននេះនឹងត្រូវផ្លាស់ប្តូរទៅទីតាំងថ្មីក្នុងអំឡុងពេលថ្ងៃទី៥មករារហូតដល់១៤មករាឆ្នាំ២០១៦។ក្នុងពេលវេលា៩ថ្ងៃនេះការសម្តែងរបស់ហ្វារនឹងត្រូវសម្តែងនៅទីតាំងបច្ចុប្បន្ននៅពេលយប់ធម្មតាដោយសម្តែងនៅទីវាលតែម្តង ហើយទីតាំងថ្មីនឹងត្រូវសំដែងនៅថ្ងៃទី១៦ខែមករាខាងមុខនេះ។
លោកតារាបានបញ្ជាក់ថា៖«ភាពជោគជ័យដ៏ធំធេងនេះគឺបានបញ្ជាក់ពីថ្ងៃអនាគតទៅកាន់អ្នកវិនិ-យោគរបស់យើងថានេះគឺជាការដឹកនាំដ៏ប្រសប់ក្នុងវិស័យសិល្បៈនៅប្រទេសកម្ពុជា»។
លោកបន្តថា,៖«យើងពិតជាមានមោទនភាពនិងត្រេកអរដោយបានលើកឡើងពីជំហានដ៏សំខាន់នេះ។ ទីតាំងអចិន្ត្រៃថ្មីមួយនេះបានផ្តល់ឲ្យយើងនូវភាពជាម្ចាស់ការក្នុងការបម្រើអ្នកទស្សនា ផ្តល់ការងារជូនសិល្បករយូរអង្វែង ចែលរំលែកសេដ្ឋកិច្ចនិងបន្តក្លាយជាអ្នកតំណាងនៃសិល្បៈរបស់ប្រជាជនកម្ពុជានៅលើឆាកអន្តរជាតិ»។
សហគ្រាហសង្គមហ្វារមានតែមួយនៅប្រទេសកម្ពុជាស្វាហាប់និងអស្ចារ្យដែលស្របតាបសមយ័បច្ចុប្បន្នលើសពីអ្វីដែលអ្នកនឹកស្មានដល់។សមាគមហ្វារពន្លឺសិល្បះកម្ពុជាសម្តែងដោយប្រើសាច់រឿងល្ខោនភ្លេងក្បាច់រាំរួមជាមួយទេពកោសល្យសិល្បះសៀកដែលទាន់សមយ័ហើយបង្ហាញសាច់រឿងរបស់ប្រជាជនកម្ពុជាប្រវត្តិសាស្ត្រនិងប្រជាជនតាមសមយ័កាល។
សិល្បកររបស់ហ្វារបានបញ្ចប់ការសិក្សានៅសមាគមហ្វារពន្លឺសិល្បះខេត្តបាត់ដំបងប្រទេសកម្ពុជា។សមាគមបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ដោយបុរស៩នាក់បន្ទាប់ពីពួកគាត់បានវិលត្រលប់មកស្រុកកំណើតវិញពីជំរុំភៀសខ្លួនដែលឋិតនៅក្រោមសមយ័របបពុលពត។ ពួកគាត់បានរៀនសិល្បៈបណ្តុះបណ្តាលដោយសិក្សាផ្នែកព្យាបាលរបួសហើយពួកគាត់មានបំណងចែករំលែកចំណេះដឹងទាំងអស់នោះដើម្បីប្រើប្រាស់ដល់ប្រជាជនក្រីក្រភាពចាំបាច់ផ្សេងៗក្នុងសង្គមនិងបញ្ហាដែលគាត់ជួបប្រទះដោយធ្លាប់ស្ថិតក្រោមការបំផ្លិចបំផ្លាញក្នុងរបបនេះ។បន្ទាប់ពីមកពួកគាត់បានចាប់ផ្តើមបង្រៀនថ្នាក់គូរគំនូរដល់សិស្សមួយចំនួនតូចនៅស្រុកកំណើតខ្លួនក្រោយមកទៀតពួកគាត់ក៏បានបើកសាលារដ្ឋមួយសាលាតន្ត្រីសាលាល្ខោននិងសាលាសៀក។សព្វថ្ងៃនេះសិស្សនិស្សិតជាង១២០០នាក់កំពុងសិក្សានៅសាលារដ្ឋនិង៥០០ នាក់ទៀតសិក្សាខាងជំនាញសិល្បះ។
ក្នុងឆ្នាំ ២០១៣សមាគមហ្វារបានបង្កើតល្ខោនសៀកកម្ពុជាហ្វារដែលជាសហគ្រាហសង្គមហ្វារស្ថិតក្នុងក្រុងសៀមរាបប្រទេសកម្ពុជាជាទឹកដីអង្គរដែលរីកចម្រើនយ៉ាងឆាប់រហស័ក្នុងទឹសដៅទេសចរណ៍ក្នុងពិភពលោក។ បេសកកម្មនេះបង្កើតឡើងសម្រាប់ទីផ្សារការងារដល់និស្សិតដែលបានបញ្ចប់ការសិក្សានៅសាលាសៀកនៅខេត្តបាត់ដំបងលើសពីនេះចំណូលថវិការ៧៥ភាគរយបានផ្តល់ជូនសាលាដើម្បីជួយគាំទ្រដល់កម្មវិធីសិក្សា។ហ្វារ ល្ខោនសៀកខ្មែរសម្តែងនាពេលយប់នៅឆាកសម្តែងដ៏ធំក្នុងក្រុងសៀមរាបហើយត្រូវបានទស្សនាដោយប្រជាជនជាង ១០០.000នាក់។ ការសម្តែងនេះបានមានវត្តមានឆ្លងកាត់បណ្តាប្រទេសអឺរ៉ុបអាស៊ីនិងសហរដ្ឋអាមេរិកផងដែរ ៕
ដោយ៖ ជានិរន្ដរ៍