សមាគម​ហ្វារ​ពន្លឺ​សិល្បៈ​នឹង​ផ្លាស់​ប្តូរ​ទីតាំង​ថ្មី​នៅ​ថ្ងៃ​ទី​១៤​ ខែមករា

ចែករំលែក៖

​​12509875_1023212284367876_110211772421273205_n

ខេត្ត​សៀមរាប​៖ ​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​សហគ្រាស​សង្គម​ហ្វារ​សូម​ជូនដំណឹង​អំពី​ការ​ផ្លាស់​ប្តូរ​ទីតាំង​សម្តែង​ថ្មី​នៅ​ដី​ឡូត៍​លេខ​១៨៥៥​នៅ​ឃុំ​ស្វាយ​ដង្គំ​សង្កាត់​ស្វាយ​ដង្គំ​ក្រុង​សៀមរាប​ប្រទេស​កម្ពុជា​។​នេះ​គឺជា​សមិទ្ធផល​ក្នុងអំឡុងពេល​២​ឆ្នាំ​៦​ខែ​ដោយ​សម្រេច​ទិញ​និង​ក្លាយជា​ម្ចាស់​កម្ម​សិទ្ធ​ដី​ឡូត៍​តម្លៃ​៥៥០.000​ ដុល្លា​អាម​រិ​ក​ក្នុង​ការ​បង្កើត​ទីតាំង​ថ្មី​របស់​ហ្វារ​ក្នុង​ក្រុង​សៀមរាប​នេះ​។​

Phare 4

​លោក​ហួត​តារា​នាយក​ប្រ​ត្តិ​បត្ត​សហគ្រាស​សង្គម​ហ្វារ​ បាន​មាន​ប្រសា​ស​ន៏​ថា​៖«​ការ​ទិញ​ដី​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​គឺជា​គោលដៅ​ដែល​យើង​ចង់បាន​»​។​

​លោក​បន្ត​ថា​៖«​នៅ​ពេល​ដែល​យើង​បាន​ចុះ​កិច្ចសន្យា​សម្រាប់​ ជួល​ទីតាំង​សម្តែង​បច្ចុប្បន្ន​នេះ​យើង​បានដឹង​ថា​នេះ​គ្រាន់តែ​ជា​ដំណោះស្រាយ​បច្ចុប្បន្ន​ដែល​មិន​ឋិតថេរ​។​ការ​ជួល​ទីតាំង​ក្នុង​ក្រុង​សៀមរាប​ពិតជា​មាន​ផល​លំបាក​ដោយ​តម្លៃ​ឈ្នួល​ចេះ​តែ​បន្ត​កើនឡើង​។​ម្ចាស់​ភាគហ៊ុន​និង​អ្នកគ្រប់គ្រង​បាន​គិត​ថា​ប្រសិនបើ​យើង​មាន​ទីតាំង​អចិ​ន្ត្រៃ​យ៏​មួយ​នោះ​គឺជា​ការ​ល្អ​បំផុត​ហើយ​ក៏​ជា​ការ​ល្អ​ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​រស់នៅ​របស់​សិល្បករ​ឲ្យ​មាន​ភាព​នឹងនរ​ផង​ដែរ​»​។​

​ទីតាំង​ថ្មី​របស់​ហ្វារ​នឹង​ពង្រីក​សម្រាប់​ហ្វារ​កាហ្វេ​និង​ហ្វារ​បូ​ទិ​ក​ (​សម្រាប់​លក់​វត្ថុ​អនុស្សាវរីយ៍​)​រួម​ទាំង​ទីតាំង​សម្រាប់​រក្សា​ទុក​សម្លៀក​បំពាក់​យ៉ាង​ធំ​ទូលាយ​កន្លែង​ប្តូរ​សម្លៀក​បំពាក់​ទីកន្លែង​ផាត់មុខ​ទីកន្លែង​រក្សា​ទុក​ឧបករណ៍​ទីកន្លែង​សម្រាប់​ហាត់​សមនិង​ទីកន្លែង​ចត​យានយន្ត​ធំ​ទូលាយ​។​

​លោក​សំ​សុភ​ក្ត្រ័​ ប្រធាន​ផ្នែក​បច្ចេកទេស​ រម្លឹក​ ពី​ពេល​ដែល​ហ្វារ​ចាប់ផ្តើម​ដំណើរការ​ដំបូង​ក្នុង​ខេត្ត​ទេសចរ​ណ៏​មួយ​នេះ​។​

​លោក​និយាយ​ថា​៖«​នៅ​ពេល​ដែល​យើង​បើក​ដំណើរការ​ជា​លើក​ដំបូង​ក្នុង​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៣​យើង​គ្មាន​អ្វី​ច្រើន​នៅ​កន្លែង​សម្តែង​នេះ​ទេ​ យើង​មាន​តែ​ឆាក​សម្តែង​មួយ​ទីកន្លែង​លក់​សំបុត្រ​តូច​មួយ​និង​កន្លែង​លក់​អាហារ​សម្រន់​ក្នុង​តង់​មួយ​ប៉ុណ្ណោះ​។​យើង​ស្ថិត​នៅ​ស្ថានភាព​នេះ​រហូត​ដល់​ខែឧសភា​ឆ្នាំ​២០១៣​បន្ទាប់​មក​យើង​ក៏​បាន​បង្កើត​សំណង់​ផ្សេងៗ​ទៀត​ដូចដែល​យើង​បានឃើញ​នា​ពេល​បច្ចុប្បន្ន​នេះ​។​ ពួក​យើង​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ដោយ​ខឹ​ត​ខំប្រឹង​ប្រែង​យ៉ាង​ស្វិតស្វាញ​ឲ្យ​មានដំណើរ​ការ​នេះ​។​យើង​បាន​រៀនសូត្រ​ច្រើន​ពី​ការ​រៀបចំ​នេះ​ហើយ​ក៏​បាន​ប្រើប្រាស់​បទ​ពិសោធន៍​ទាំងនេះ​ក្នុង​ការ​បង្កើត​ភាព​រីក​ចម្រើន​នៅ​ទីតាំង​ថ្មី​កាន់តែ​ប្រសើរ​ឡើង​»​។​

​ទឹក​ប្រាស់​សរុប​ចំនួន​ ៥៥០.000​ ដុល្លា​អា​មេ​រិ​ក​ដើម្បី​ទិញ​ទីតាំង​សម្តែង​ថ្មី​នេះ​ទទួល​បាន​ពី​ការ​ផ្តល់​ជំនួយ​ដែល​មានឈ្មោះ​ថា​“​ផ្ទះ​របស់​ហ្វារ​”​រួម​ជាមួយ​ប្រាក់​ចំណេញ​ពី​ការ​បណ្តាក់ទុន​ការ​កើនឡើង​ភាគហ៊ុន​និង​កម្ចី​ពី​ស្ថា​ប​ន័​Grameen​ Credit​ Agricole​ Foundation​និង​អ្នក​វិនិយោគឯកជន​មួយ​ចំនួន​ទៀត​។​

​ការ​កកើត​ទីតាំង​ថ្មី​បាន​ចាប់ផ្តើម​អំឡុង​ពេល​ឆ្នាំ​២០១៥​នា​រដូវប្រាំង​នេះ​។​មុន​នឹង​ចាក់​គ្រឹះ​ដើម្បី​សាងសង់​ដំបូង​យើង​បាន​ធ្វើការ​ចាក់​បំពេញ​ដី​ឲ្យ​ស្មើរ​នឹង​ថ្នល់ជាតិ​ដោយ​ចាក់​ឲ្យ​ហាប់​ជៀសវាង​ការ​ច្រោះ​ទឹក​ បន្ទាប់​មក​រៀប​ប្រ​ព​ន្ធ័​ហេ​ដ្ឋា​រចនា​សម្ព​ន័​ដូច​ជា​ទឹក​ប្រ​ព​ន្ធ័​លូ​ប្រ​ព​ន្ធ័​ភ្លើង​ផង​ដែរ​។​

​រោង​សម្តែង​សៀ​ក​បច្ចុប្បន្ន​នេះ​នឹង​ត្រូវ​ផ្លាស់​ប្តូរ​ទៅ​ទីតាំង​ថ្មី​ក្នុងអំឡុងពេល​ថ្ងៃ​ទី​៥​មក​រា​រហូត​ដល់​១៤​មក​រា​ឆ្នាំ​២០១៦​។​ក្នុង​ពេលវេលា​៩​ថ្ងៃនេះ​ការ​សម្តែង​របស់​ហ្វារ​នឹង​ត្រូវ​សម្តែង​នៅ​ទីតាំង​បច្ចុប្បន្ន​នៅ​ពេល​យប់​ធម្មតា​ដោយ​សម្តែង​នៅ​ទីវាល​តែ​ម្តង​ ហើយ​ទីតាំង​ថ្មី​នឹង​ត្រូវ​សំដែង​នៅ​ថ្ងៃ​ទី​១៦​ខែមករា​ខាង​មុខ​នេះ​។​

​លោក​តារា​បាន​បញ្ជាក់​ថា​៖«​ភាព​ជោគជ័យ​ដ៏​ធំធេង​នេះ​គឺ​បាន​បញ្ជាក់​ពី​ថ្ងៃ​អនាគត​ទៅ​កាន់​អ្នក​វិ​និ​-​យោគ​របស់​យើង​ថា​នេះ​គឺជា​ការ​ដឹកនាំ​ដ៏​ប្រសប់​ក្នុង​វិស័យ​សិល្បៈ​នៅ​ប្រទេស​កម្ពុជា​»​។​

​លោក​បន្ត​ថា​,៖«​យើង​ពិតជា​មាន​មោទនភាព​និង​ត្រេកអរ​ដោយ​បាន​លើក​ឡើង​ពី​ជំហាន​ដ៏​សំខាន់​នេះ​។​ ទីតាំង​អចិ​ន្ត្រៃ​ថ្មី​មួយ​នេះ​បាន​ផ្តល់​ឲ្យ​យើង​នូវ​ភាព​ជា​ម្ចាស់​ការ​ក្នុង​ការ​បម្រើ​អ្នក​ទស្សនា​ ផ្តល់​ការងារ​ជូន​សិល្បករ​យូរអង្វែង​ ចែ​ល​រំលែក​សេដ្ឋកិច្ច​និង​បន្ត​ក្លាយជា​អ្នកតំណាង​នៃ​សិល្បៈ​របស់​ប្រជាជន​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​»​។​

​សហ​គ្រាហ​សង្គម​ហ្វារ​មាន​តែ​មួយ​នៅ​ប្រទេស​កម្ពុជា​ស្វាហាប់​និង​អស្ចារ្យ​ដែល​ស្រប​តាប​សម​យ័​បច្ចុប្បន្ន​លើស​ពី​អ្វី​ដែល​អ្នក​នឹក​ស្មាន​ដល់​។​សមាគម​ហ្វារ​ពន្លឺ​សិ​ល្បះ​កម្ពុជា​សម្តែង​ដោយ​ប្រើ​សាច់​រឿងល្ខោន​ភ្លេង​ក្បាច់​រាំ​រួម​ជាមួយ​ទេព​កោសល្យ​សិ​ល្បះ​សៀ​ក​ដែល​ទាន់​សម​យ័​ហើយ​បង្ហាញ​សាច់​រឿង​របស់​ប្រជាជន​កម្ពុជា​ប្រវត្តិសាស្ត្រ​និង​ប្រជាជន​តាម​សម​យ័​កាល​។​

​សិល្បករ​របស់​ហ្វារ​បាន​បញ្ចប់​ការ​សិក្សា​នៅ​សមាគម​ហ្វារ​ពន្លឺ​សិ​ល្បះ​ខេត្តបាត់ដំបង​ប្រទេស​កម្ពុជា​។​សមាគម​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៤​ ដោយ​បុរស​៩​នាក់​បន្ទាប់​ពី​ពួក​គាត់​បាន​វិល​ត្រលប់​មក​ស្រុក​កំណើត​វិញ​ពី​ជំរុំ​ភៀសខ្លួន​ដែល​ឋិត​នៅ​ក្រោម​សម​យ័រ​បប​ពុល​ពត​។​ ពួក​គាត់​បាន​រៀន​សិល្បៈ​បណ្តុះបណ្តាល​ដោយ​សិក្សា​ផ្នែក​ព្យាបាល​របួស​ហើយ​ពួក​គាត់​មាន​បំណង​ចែករំលែក​ចំណេះដឹង​ទាំង​អស់នោះ​ដើម្បី​ប្រើប្រាស់​ដល់​ប្រជាជន​ក្រីក្រ​ភាព​ចាំបាច់​ផ្សេងៗ​ក្នុង​សង្គម​និង​បញ្ហា​ដែល​គាត់​ជួប​ប្រទះ​ដោយ​ធ្លាប់​ស្ថិត​ក្រោម​ការ​បំផ្លិចបំផ្លាញ​ក្នុង​របប​នេះ​។​បន្ទាប់​ពី​មក​ពួក​គាត់​បាន​ចាប់ផ្តើម​បង្រៀន​ថ្នាក់​គូរគំនូរ​ដល់​សិស្ស​មួយ​ចំនួន​តូច​នៅ​ស្រុក​កំណើត​ខ្លួន​ក្រោយមក​ទៀត​ពួក​គាត់​ក៏​បាន​បើក​សាលា​រដ្ឋ​មួយ​សាលា​តន្ត្រី​សាលា​ល្ខោន​និង​សាលា​សៀ​ក​។​សព្វ​ថ្ងៃនេះ​សិស្ស​និស្សិត​ជាង​១២០០​នាក់​កំពុង​សិក្សា​នៅ​សាលា​រដ្ឋ​និង​៥០០​ នាក់​ទៀត​សិក្សា​ខាង​ជំនាញ​សិ​ល្បះ​។​

​ក្នុង​ឆ្នាំ​ ២០១៣​សមាគម​ហ្វារ​បាន​បង្កើត​ល្ខោន​សៀ​ក​កម្ពុជា​ហ្វារ​ដែល​ជា​សហ​គ្រាហ​សង្គម​ហ្វារ​ស្ថិត​ក្នុង​ក្រុង​សៀមរាប​ប្រទេស​កម្ពុជា​ជា​ទឹកដី​អង្គរ​ដែល​រីក​ចម្រើន​យ៉ាង​ឆាប់​រហ​ស័​ក្នុង​ទឹ​ស​ដៅ​ទេសចរណ៍​ក្នុង​ពិភពលោក​។​ បេសកកម្ម​នេះ​បង្កើត​ឡើង​សម្រាប់​ទីផ្សារ​ការងារ​ដល់​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​សៀ​ក​នៅ​ខេត្តបាត់ដំបង​លើស​ពី​នេះ​ចំណូល​ថវិការ​៧៥​ភាគរយ​បាន​ផ្តល់​ជូន​សាលា​ដើម្បី​ជួយ​គាំទ្រ​ដល់​កម្មវិធី​សិក្សា​។​ហ្វារ​ ល្ខោន​សៀ​ក​ខ្មែរ​សម្តែង​នា​ពេល​យប់​នៅ​ឆាក​សម្តែង​ដ៏​ធំ​ក្នុង​ក្រុង​សៀមរាប​ហើយ​ត្រូវ​បាន​ទស្សនា​ដោយ​ប្រជាជន​ជាង​ ១០០.000​នាក់​។​ ការ​សម្តែង​នេះ​បាន​មាន​វត្តមាន​ឆ្លងកាត់​បណ្តា​ប្រទេស​អឺរ៉ុប​អាស៊ី​និង​សហរដ្ឋអាមេរិក​ផង​ដែរ​ ៕​

...

ដោយ៖ ជា​និរន្ដរ៍​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print