ខេត្តកោះកុង ៖ រដ្ឋបាលខេត្តកោះកុងនៅថ្ងៃពុធទី២៩មករានេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ ថា ពុំមានផ្ទុកមេរោគថ្មីកូរ៉ូណា(Corona) ទៅលេីអ្នកទសចរជនជាតិ ចិនពីរនាក់ដែលមកកម្សាន្តនៅខេត្តកោះកុងដែលគេសង្ស័យនោះទេ ។
ការប្រកាសអះអាងបែបនេះ គឺយោងតាមការពិនិត្យយ៉ាងយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យជំនាញរួចមក ។ បញ្ជាក់ថា អ្នកទាំងពីរនោះ ពុំមានផ្ទុកមេរោគថ្មីកូរ៉ូណា(Corona)នោះទេ ។ បច្ចុប្បន្ននេះ ជនជាតិចិនទាំងពីររូបបានធ្វើដំណើរវិលត្រឡប់ទៅប្រទេសចិនវិញហើយ ។
សេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តកោះកុងអោយដឹងទៀថាសូមជូនដំណឹងដល់សាធារណៈជនទាំងក្នុងប្រទេស និងក្រៅប្រទេសឱ្យបានជ្រាបថា ៖ កន្លងមក មានអ្នកសារព័ត៌មានខ្លះបានចុះផ្សាយថា មានជន ជាតិចិន១២នាក់ ឈ្មោះ YIN GONGPING ភេទប្រុស អាយុ ៤៥ឆ្នាំ និងកូន ឈ្មោះ YIN ZHENGYIN ភេទប្រុស អាយុ ១៤ឆ្នាំ មកពីក្រុងវូហាន ខេត្តហ្វស៊ី(HUPI) នៃសាធារណៈរដ្ឋប្រជាមានិតចិន បានមកស្នាក់នៅកំសាន្ត នៅក្នុងតំបន់វិសមកាលតារាសាគរ ស្រុកគីរីសាគរ ខេត្តកោះកុង ហើយសង្ស័យ មានផ្ទុកមេរោគថ្មីកូរ៉ូណា (Corona) ។
រដ្ឋបាលខេត្តកោះកុងបន្តថា យោងតាមការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញរួចមក អ្នកទាំងពីរនោះ ពុំមានផ្ទុកមេរោគថ្មីកូរ៉ូណា(Corona)នោះទេ ហើយបច្ចុប្បន្ននេះ ជនជាតិចិទាំងពីរ រូបបានធ្វើដំណើរវិលត្រឡប់ទៅប្រទេសចិនវិញហើយ ។
កន្លងមកក៏ដូចពេលនេះ ក្រសួងសុខាភិបាលតែងបានណែនាំអំពីវិធីអប់រំ និងការបង្ការចំលងមេរោគ ទាំងមេរោគប្រភេទថ្មីកូរ៉ូណា ដោយបានហាមដូចជា ៖ សត្វឈឺឬងាប់មិនត្រូវបរិភោគ ការពារខ្លួនអ្នក និង អ្នកដទៃពីការឆ្លងជំងឺលាង សម្អាត ដៃរបស់អ្នក បន្ទាប់ពីក្អក ឬ កណ្តាស់នៅពេលថែទាំអ្នកជំងឺមុនពេលអំឡុងពេល និងបន្ទាប់ពីរៀបចំអាហារ មុនពេលបរិភោគ ក្រោយបន្ទោរបង់នៅពេលឃើញដៃកខ្វក់ បន្ទាប់ ពីប៉ះ ពាល់សត្វ ឬ លាមកសត្វ ការពារខ្លួនអ្នកពីការឆ្លងជំងឺ ជៀសវាងការប៉ះពាល់ជាមួយអ្នកជំងឺ បើគ្មានសម្ភារការពារខ្លួន (រួមមាន៖ ប៉ះភ្នែកច្រមុះ ឬ មាត់អ្នកជំងឺ) និងជាមួយកសិដ្ឋានសត្វរស់ ឬសត្វព្រៃ ៕ ដោយ ៖ ជាយក្រុង