ពេទ្យជំនាញខេត្តកោះកុងបញ្ជាក់ថា​ ពុំមានផ្ទុកមេរោគថ្មីកូរ៉ូណា​ កេីតលេីអ្នក​ទេសចរជន​ជាតិ​ចិនពីរនាក់នោះទេ

ចែករំលែក៖

ខេត្ត​កោះកុង​ ៖​ រដ្ឋបាលខេត្តកោះកុងនៅ​ថ្ងៃពុធទី២៩មករា​នេះ បានចេញសេចក្តី​ប្រកាស​ព័ត៌មានបញ្ជាក់ ថា​ ពុំមានផ្ទុកមេ​រោគថ្មីកូរ៉ូណា​(Corona) ទៅលេីអ្នក​ទសចរជន​ជាតិ​ ចិនពីរនាក់ដែលមកកម្សាន្តនៅខេត្តកោះកុងដែលគេ​សង្ស័យនោះទេ​ ។

ការប្រកាសអះអាងបែបនេះ​ គឺយោងតាមការពិនិត្យយ៉ាងយកចិត្តទុកដាក់​ ពីក្រុមគ្រូពេទ្យជំនាញរួចមក ។ បញ្ជាក់​ថា​ អ្នកទាំង​ពីរនោះ ពុំមានផ្ទុកមេរោគថ្មីកូរ៉ូណា​(Corona)នោះទេ ។ បច្ចុប្បន្ននេះ ជនជាតិចិនទាំងពីររូបបានធ្វើដំណើរវិលត្រឡប់ទៅប្រទេសចិនវិញហើយ ។

សេចក្តី​ប្រកាស​ព័ត៌មាន​រដ្ឋបាលខេត្តកោះ​កុងអោយដឹងទៀថា​សូមជូនដំណឹងដល់សាធារណៈជនទាំងក្នុងប្រទេស និងក្រៅប្រទេសឱ្យបានជ្រាបថា ៖ កន្លងមក មានអ្នកសារព័ត៌មានខ្លះបានចុះផ្សាយថា មានជន ជាតិចិន១២នាក់ ឈ្មោះ YIN GONGPING​ ភេទប្រុស អាយុ ៤៥ឆ្នាំ និងកូន ឈ្មោះ YIN ZHENGYIN ភេទប្រុស អាយុ ១៤ឆ្នាំ មកពីក្រុងវូហាន ខេត្តហ្វស៊ី(HUPI) នៃសាធារណៈរដ្ឋប្រជាមានិតចិន បានមកស្នាក់នៅកំសាន្ត នៅក្នុងតំបន់វិសមកាលតារាសាគរ ស្រុកគីរីសាគរ ខេត្តកោះកុង ហើយសង្ស័យ មានផ្ទុកមេរោគថ្មីកូរ៉ូណា (Corona) ។

រដ្ឋបាលខេត្តកោះ​កុងបន្តថា​ យោងតាមការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញរួចមក អ្នកទាំងពីរនោះ ពុំមានផ្ទុកមេរោគថ្មីកូរ៉ូណា(Corona)នោះទេ ហើយបច្ចុប្បន្ននេះ ជនជាតិចិទាំងពីរ​ រូបបានធ្វើដំណើរវិលត្រឡប់ទៅប្រទេស​ចិនវិញហើយ ។

កន្លងមកក៏ដូចពេលនេះ​ ក្រសួងសុខា​ភិបាលតែងបានណែនាំអំពីវិធីអប់រំ​ និងការបង្ការចំលងមេរោគ​ ទាំងមេរោគប្រភេទថ្មី​កូរ៉ូណា​ ដោយបាន​​ហាមដូចជា​ ៖​ សត្វ​ឈឺ​ឬងាប់មិន​ត្រូវបរិភោគ​ ការពារខ្លួនអ្នក និង អ្នកដទៃពីការឆ្លងជំងឺលាង សម្អាត ដៃរបស់អ្នក​ បន្ទាប់ពីក្អក ឬ កណ្តាស់​នៅពេលថែទាំអ្នកជំងឺ​មុនពេលអំឡុង​ពេល និងបន្ទាប់ពីរៀបចំអាហារ​ មុនពេលបរិភោគ​ ក្រោយបន្ទោរបង់នៅពេលឃើញដៃកខ្វក់​ បន្ទាប់ ពីប៉ះ​ ពាល់សត្វ ឬ លាមកសត្វ​ ការពារខ្លួនអ្នក​ពីការឆ្លងជំងឺ​ ជៀសវាងការប៉ះពាល់ជាមួយអ្នកជំងឺ បើគ្មានសម្ភារការពារខ្លួន (រួមមាន៖ ប៉ះភ្នែកច្រមុះ ឬ មាត់អ្នកជំងឺ) និងជាមួយកសិដ្ឋានសត្វរស់ ឬសត្វព្រៃ​ ៕​ ដោយ​ ៖​ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print