របាំងសាច់អួនរាប់ពាន់ម៉ែត្រកំពុងដាក់ស្ទាក់ចាប់ត្រីតាមព្រែកមួយចំនួន នៅឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ របាំងសាច់អួនក្រឡាញឹកជាច្រើនកន្លែង ដែលមានប្រវែង វែងដាក់ជាប់ៗគ្នា រាប់ពាន់ម៉ែត្រ នៅឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ របស់ខេត្តកំពង់ឆ្នាំង  ត្រូវបានជនខិលខួចកំពុងតែដាក់ស្ទាក់ចាប់ត្រីតាមព្រែកនានាបានយ៉ាងរំភើយ បើទោះបីនៅមូលដ្ឋាននោះមានសមត្ថកិច្ចជំនាញ និង សមត្ថកិច្ចជាច្រើនបានឈរជើងនៅទីនោះក៏ដោយ ។
ប្រភពពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននេះដែលស្នើសុំមិនបញ្ចេញឈ្មោះបានប្រាប់អោយដឹងថា៖ តាមព្រែកមួយចំនួនដូចជាព្រែកក្រចាប់  ជាប់ព្រុំប្រទល់ខេត្តពោធិសាត់   ត្រូវបានមើលឃើញថា កំពុងតែមានបទល្មើសនេសាទដាក់លបរបាំងសាច់អួន វែងដាច់កន្ទុយភ្នែក និង នៅតាមព្រែកមួយចំនួនទៀត ត្រូវបានក្រុមជនខិលខូចដែលឈ្មួញរកស៊ីបទល្មើសនេសាទនៅតំបន់នេះរាប់ឆ្នាំទៅហើយនោះ បានដាក់របាំងលបសាច់អួនបិតផ្ជិតព្រែកតែម្តង ដើម្បីចាប់ស្ទាក់ចាប់ត្រី ដោយគ្មានខ្លាចញញើតសមត្ថកិច្ចនោះទេ ។
ប្រជាពលរដ្ឋបានអោយដឹងទៀតថា៖ ការដាក់របាំងបិតផ្ជិតព្រែកនេះ ក្រុមឈ្មួញដែលរកស៊ីបទល្មើសនេះ មិនដែលគិតពីកាលំបាករបស់ប្រជាពលរដ្ឋ អ្នកចំការដែលធ្វើដំណើរតាមការណូតនោះទេ ។ ហើយបើធ្វើដំណើរឆ្លងកាត់ធ្វើអោយខូចរបាំងដែលបិតផ្ជិតព្រែកនេះ គឺរករឿងសព្វគ្រប់បែបយ៉ាង ។
មិនតែប៉ុណ្ណោះការដាក់របាំងសាច់អួនបិតផ្ជិតព្រែកនេះក៏ធ្វើអោយប្រជាកសិករធ្វើដំណើរតាមទូក កាណូត ទៅធ្វើស្រែចំការតាមខ្នងកោះ ជួបការលំបាកយ៉ាងខ្លាំងក្នុងការបើកបរផងដែរ  ដែលអ្នកស្រុកក្នុងមូលដ្ឋានសំណូមពរដល់សមត្ថកិច្ចជលផល ជួយចុះបង្ក្រាបដោះស្រាយការលំបាកជូនប្រជាកសិករផង ។
ជាមួយនិងបទល្មើសនេសាទខាងក្នុងភូមិសាស្រ្តខាងលើនេះ ប្រជាពលរដ្ឋសូមស្នើ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់មេត្តាជួយចាត់វិធានការផងបើពុំនោះទេ នឹងរលាយហិនហោចអស់ហើយ។
ពាក់ព័ន្ធនិងករណីនេះ នាយសង្កាត់នេសាទឆ្នុកទ្រូលោក ឈឹម បាន ប្រាប់អោយដឹងនៅថ្ងៃទី២៩ខែមករានេះថានៅក្នុងមូលដ្ឋាននេះ សមត្ថកិច្ចជំនាញបានស្វះស្វែងបង្រ្កាបណាស់ដែរ តែធ្វើការបង្រ្កាបមិនឈ្នះនោះទេ ចុះបង្រ្កាបថ្ងៃនេះ ពីរថ្ងៃក្រោយកើតវិញដដែល ចំពោះរបាំងបិទផ្ជិតព្រែក៍អីចឹងដែរ រើឯមុខ កើតខាងក្រោយ នេះដោយសារកម្លាំងសមត្ថិកិច្ចនៅទីនេះមានតិចដូចនេះយើងធ្វើមិនឈ្នះនោះទេ។
ពាក់នឹងការស្នើសុំរបស់ប្រជាពលរដ្ឋមន្រ្តីជំនាញនឹងចុះទៅជាក់ស្តែង ហើយនិងចុះបង្រ្កាបជជាបន្តបន្ទាប់ទៀត៕

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print