ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញជម្រាបជូនប្រជាពលរដ្ឋអាចបង់ប្រាក់ថ្លៃប្រមូលសំរាមចាប់ពីដើមខែកុម្ភៈ គឺចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០នេះតទៅ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ក្នុងការចូលរួម ធានាធ្វើឲ្យរាជធានីភ្នំពេញ នៅតែរក្សាបានភាពស្អាត មានផាសុខភាព និងគុណភាពបរិស្ថាន។
រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសបើក ទទួលយកថ្លៃប្រមូលសំរាមពីប្រជាពលរដ្ឋ នៅថ្ងៃទី១ ខែកុម្ភៈនេះតទៅ តាមរយៈប្រព័ន្ធទូរទាត់អេឡិចត្រូនិច ដើម្បីបង្កលក្ខណៈ ងាយ ស្រួលដល់ប្រជាពលរដ្ឋដែលចំណេញពេលវេលា និងកាត់បន្ថយការចំណាយផងដែរ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅសាលា រាជធានីភ្នំពេញនាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា ប្រជាពលរដ្ឋអាចបង់ថ្លៃសេវាសំរាមសម្រាប់ខែមករា តាមរយៈធានាគារអេស៊ីលីដ ធនាគារឯកទេសវីង e money លីហួរវេលុយ pipay tru money ដោយក្នុងមួយប្រត្តិបត្តិការ ចំណាយថ្លៃសេវាចាប់ពី៥០០រៀលទៅ៨០០រៀលតែប៉ុណ្ណោះ ទៅតាមទំហំទឹកប្រាក់នៃ ការបង់ ប៉ុន្តែប្រជាពលរដ្ឋក៏អាចបង់ជាឆ្នាំក៏បាន ដោយមាន ភាពចំណេញច្រើនគឺអស់ថ្លៃសេវា តែម្តងប៉ុណ្ណោះ។
លោកអភិបាលរងបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលត្រូវបង់ថ្លៃសេវាប្រមូលសំរាមនៅក្នុងខែមករានេះ គឺគ្មានការប្រែ ប្រួលទេ គឺអនុវត្តន៍ តាម តារាងតម្លៃកាលពីខែតុលា ឆ្នាំ២០១៩កន្លងទៅជាគោល។
សម្លេង«បង់សេវាសំរាមពុំមែនជាការបង់ដោយស្ម័គ្រចិត្តទេ ព្រោះយើងអ្នកផលិតសំរាមត្រូវ តែបង់លុយ មិនអាចគេចវេសបានទេ។ ក្នុងអំឡុងអន្តរកាលនេះ គឺអោយគាត់បង់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែកុម្ភៈ បើ យឹតពេលនេះយើងកត់ចូលជាបំណុល។ ក្នុងករណីមិនបង់គឺយើង មានវិធានការ ឧទាហណ៍ ម្ចាស់ភោជ្ជនីយដ្ឋានមិនបង់ គឺដកហូតការធ្វើអាជីវកម្ម ទាល់តែបង់ ទើបប្រគល់អោយវិញ។ប៉ុន្តែក្នុងអំឡុងពេលអន្តរកាលនេះយើងមិនទាន់អនុវត្តវិធាន ការណ៍ ច្បាប់ទេ គឺទុកអោយគាត់ មក បង់លុយប្រកបដោយមនសិកាស្នេហាជាតិ ដើម្បីធានាឲ្យ ទីក្រុងយើងមានសោភ័ណ ភាពស្រស់ស្អាត។
លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ដែរថា ប្រព័ន្ធបង់ប្រាក់សេវា ប្រមូលសំរាមនេះចាប់បើកពីថ្ងៃទី១ដល់ថ្ងៃទី១៥ ខែកុម្ភៈ ដូច្នេះប្រជាព លរដ្ឋដែលខកខានបង់ គឺ ចាត់ចូលជាបំណុលដែលត្រូវបង់នៅខែបន្ទាប់។
សូមបញ្ជាក់ថា ការអនុវត្តប្រព័ន្ធបង់ប្រាក់ថ្មីតាមរយៈអេឡិចត្រូនិចនេះ បានធ្វើឡើងបន្ទាប់ពី រដ្ឋបាលរាជធានីភ្នំពេញបានទទួលសិទ្ធិក្នុងការធ្វើប្រតិបត្តិការធ្វើអាជីវកម្មអន្តរកាលនៃការប្រមូល សំរាមនៅរាជធានីភ្នំពេញ ដោយរង់ចាំការដេញថ្លៃរបស់ក្រុមហ៊ុនប្រមូលសំរាមថ្មី៕ ដោយ៖ សំរិត