អាវុធហត្ថ! កំពុងមមាញឹកបន្តនីតិវិធីករណីឃាតកម្ម នៅស្រុកក្រគរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រភពរាយការណ៍របស់កងកម្លាំងកងរាជអាវុធហត្ថ ករណីឃាតកម្ម(ចាក់សម្លាប់)មនុស្ស រហូតមកដល់រសៀលថ្ងៃនេះ នៅតែកំពុងបន្តនីតិវិធីយ៉ាងមមាញឹក ខណៈជនសង្ស័យគេអះអាងទើបចេញពីព័ន្ធនាគាថ្មីៗ ។

ប្រភពព័ត៌មានខាងលើបន្តថា ហេតុការណ៍ឃាតកម្ម(ចាក់សម្លាប់)មនុស្សខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង២៣ និង២៥នាទី ត្រង់ចំណុចភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពដដែលបន្តទៀតថា ជនរងគ្រោះឈ្មោះ ចែម ណាវីន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានស្លាប់នៅគ្រាដែលបងប្អូនព្យាយាមបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ ។ ដោយឡែក៖ ជនសង្ស័យដៃដល់ឈ្មោះ រស់ នន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិបន្ទាយក្រង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បញ្ជាក់៖ ជនសង្ស័យ(បង្ក)ទើបនឹងចេញពីពន្ធនាគារនៅខែមិថុនា ឆ្នាំ២០១៩ ខណៈប្រព័ន្ធច្បាប់សម្រេចកាត់ទោសរយៈពេល ១០ឆ្នាំ(ពាក់ព័ន្ធករណីមនុស្សឃាត) ។

ប្រភពបញ្ជាក់បន្ថែមទៀតថា រហូតមកដល់រសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ នេះ កម្លាំងស្រាវជ្រាវ និងចាប់យកវត្ថុតាងរួមមាន កាំងបិតតូចចុងស្រួចចំនួន ០១ ម៉ូតូចំនួន ០២គ្រឿង បច្ចុប្បន្ន រក្សាទុកជាបណ្ដោះអាសន្ន នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរ មូលហេតុ៖ ជនរងគ្រោះ(ស្លាប់)មានគ្នាចំនួន ៣នាក់បានធ្វើដំណើរដោយម៉ូតូសង្ស័យ(ស្រវឹង) លុះមកដល់កន្លែងកើតហេតុឃើញជនសង្ស័ជាម៉ូតូ ១គ្រឿង ក្រុមជនរងគ្រោះបានស្រែកសួររហូតដល់ប្រតាយប្រតប់គ្នា ជនសង្ស័យ(ដៃដល់)ក៍ទាញកាំបិតពីម៉ូតូដែលខ្លួនមកពីរកឃ្មុំចាក់ចំនួន ២កាំបិត បណ្ដាលឲ្យរបួសធ្ងន់ហើយស្លាប់នូវពេលបញ្ជូនទៅសង្រ្គោះ ៕

...

ដោយ៖បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print