ភ្នំពេញ៖ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ លោកវរ:សេនីយ៏ឯក ព្រំ សក្ដា័ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ អមដំណើរ ដោយ មេបញ្ជាការរងនិងសមាជិក អាវុធហត្ថខណ្ឌសែនសុខ ជាច្រើនរូប បានចុះសួរសុខទុកលោកវរ:សេនិយ៏ត្រី ប៉ែន សុភក្រ័ មេបញ្ជាការរង អាវុធហត្ថខណ្ឌ សែនសុខ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីពេទ្យព្រះកេតុមាលា ហៅពេទ្យ១៧៩ និងបាននាំយកថវិកា ចំនួន១,២០០,០០០៛., ទឹកសុទ្ធចំនួន០២កែស., ទឹកដោះគោ០៣យួរ ជាអំណោយសួរសុខទុក្ខផងដែរ។
ដោយអនុវត្តតាមការដឹកនាំចង្អុលបង្ហាញ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជានិច្ចកាលនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាមេបញ្ជាការ ដឹកនាំអង្គភាព តែងបានណែនាំដល់បណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌក៏ដូចជាបណ្តាការិយាល័យចំណុះបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ឲ្យយកចិត្តទុកដាក់ អំពីសុខទុក្ខកងកម្លាំងក្រោមឱវាទគ្រប់ៗគ្នា ជាប់ជាប្រចាំ តាមរយៈការឈឺឆ្អាលនិងបរិច្ចាគ ធនធានជួយគ្នា គ្រប់គ្រាដែលមានការលំបាក៕