ភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយបានកើតឡើង ដោយមានបុរសម្នាក់បានស្លាប់ភ្លា មៗនៅកន្លែងកេីតហេតុ និងមនុស្ស៣នាក់ទៀតរងរបួសត្រូ វបញ្ជូនទៅសង្គ្រោះភ្លាមៗក្រោយពី បេីករថយន្ត លឿនមិនប្រយ័ត្នស្រាប់ តែរថយន្តបែកកង់រេចង្កូតទៅបុកបង្ គោលភ្លេីងរួចក្រឡាប់ជាច្រេីនជុំ កាលពីវេលាម៉ោង ១២រំលងអាធ្រាត្រឈានចូលថ្ងៃទី ៣ ខែកុម្ភះ ឆ្នាំ២០២០ស្ថិតនៅតាមបណ្តោយផ្លូ វ៦០ម៉ែត្រក្នុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ឆេងណារ៉ូ ភេទប្រុសអាយុ ២២ ឆ្នាំ មុខរបរ ជាងឡាន ស្នាក់នៅ សង្កាត់ព្រែកហូ ក្រុងតាខ្មៅខេត្តកណ្តាល ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេ តុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្ រឿងម៉ាកឡិចស៊ីសGS300 ពាក់ស្លាកលេខ ភ្នំពេញ 2BC-6479 ជិះគ្នា៤នាក់ប្រុស២នាក់និងនារី ២នាក់ បើកបរក្នុងល្បឿនលឿនពីត្បូងទៅជើ ងតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ខណៈមកដល់ចំណុចកើតហេតុ រថយន្តខាងលើស្រាប់តែបែកកង់មុខ ចំហៀងខាងស្តាំ បានរ៉េចង្កូតមកបុកបង្គោលភ្លើងបំ ភ្លើផ្លូវ ធ្វើឲ្យរថយន្តក្រឡាប់ជាច្រើនជុំ បណ្តាលឲ្យបុរសម្នាក់បានស្លាប់ និងនារីម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅ មន្ទីរពេទ្យភ្លាមៗ ចំណែកឯបើកបរនិង នារីម្នាក់ទៀតរងរបួសស្រាលបានចេ ញពីកន្លែងកើតហេតុបាត់។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបា នចុះមកដល់រួចទំនាក់ទំនងទៅកម្លាំ ងជំនាញចរាចរណ៍ផ្លូវគោកឲ្យ មកវាស់ វែងយកទុកយន្តយកទៅរក្សាទុក។ ដោយឡែកសពត្រូវប្រគល់ឲ្យសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោ យ៖ ភារ៉ា ដង្កោ