ថ្ងៃ​នេះ​ សម្តេច​តេជោ​ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្សនៅកូរ៉េ

ចែករំលែក៖

កូរ៉េ​ខាង​ត្បូង​ ៖​ នៅព្រឹកថ្ងៃទី ៣ កុម្ភៈ នេះ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ដែលរៀបចំឡើងនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ចាប់ពីថ្ងៃទី៣ – ៥ កុម្ភៈ ២០២០។

នៅក្នុងឱកាសនេះដែរ​ សម្តេច​តេជោ​ នឹងជួបពិភាក្សាការងារជាមួយ លោក មូន ចេអ៉ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង និងនាយករដ្ឋមន្រ្តី ព្រមទាំងមន្រ្តីសំខាន់ៗជាច្រើនរូបទៀត ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជាកូរ៉េអោយកាន់តែល្អប្រសើរឡើង។ កិច្ចប្រជុំនេះក៏នឹងជួយជួយសម្រួលដល់ការរស់នៅនិងលក្ខណ្ឌការងាររបស់កូនក្មួយនៅកូរ៉េអោយបានល្អប្រសើរឡើងថែមទៀត។

សម្តេច​តេជោ​បញ្ជាក់​ថា​  តាមពិតខ្ញុំត្រូវទៅកូរ៉េ កាលពីថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន-កូរ៉េ និងកិច្ចប្រជុំមេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាន ក៏ប៉ុន្តែពេលនោះត្រូវអាក់ខានដោយសារតែម្តាយក្មេកខ្ញុំស្ថិតក្នុងសភាពសង្រ្គោះបន្ទាន់។ ប៉ុន្តែលើកនេះសង្ឃឹមថានឹងបានជួបបងប្អូនកូនក្មួយដែលកំពុងរស់នៅនិងធ្វើការនៅក្នុងប្រទេសកូរ៉េមិនខាន។

​នៅក្នុងថ្ងៃដេីម​សប្តាហ៍​នេះផងដែរ​ សម្តេច​តេជោ​ សូម​ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខនិងសំណាងល្អគ្រប់ៗគ្នាកុំបីខាន​ ៕​ អរគុណសន្តិភាព

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print