ឃាត់ខ្លួនបុរសម្នាក់ ដែលប្រើពាក្យសម្តីជេរប្រមាថថ្នាក់ដឹកនាំ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ដោយទទួលបទបញ្ជារបស់លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកវាលវែង ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងពិធីអាពាហ៍ពិពាហ៍កូនកំលោះក្រមុំមួយគូរ ពាក់ព័ន្ធករណីជេរប្រមាថថ្នាំក់ដឹកនាំតាមបណ្ដាញសង្គម facebook ។

យោងតាមរបាយការណ៍នគរបាលស្រុកវាលវែង ប្រតិបត្តិការខាងលើធ្វើឡើងនារសៀលថ្ងៃច័ន្ទ ១០កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចរោងអាពាហ៍ពិពាហ៍ ស្ថិត​ក្នុងភូមិផ្ចិកជ្រុំ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

របាយការណ៍នគរបាល ជនសង្ស័យត្រូវបានកម្លាំងឃាត់ចាប់ខ្លួនឈ្មោះ មុត សាមៀន ភេទប្រុស អាយុ ៣៤ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវបានឃាត់ខ្លួនខណៈកំពុងថតរូបពិធីអាពាហ៍ពិពាហ៍កូនកំលោះក្រមុំមួយគូរ ស្ថិតក្នុងភូមិ.ឃុំខាងលើ ។

របាយការណ៍ដដែល ការឃាត់ខ្លួនជនសង្ស័យក្រោយទទួលបញ្ជាថ្នាក់ដឹក់នាំខេត្តពោធិ៍សាត់ ពាក់ព័ន្ធករណីជេរប្រមាថថ្នាំក់ដឹកនាំសម្រេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជណាចក្រកម្ពុជា តាមបណ្ដាញសង្គមfacebook ជនសង្ស័យ(មុត សាមៀន) បានប្រគល់ទទួលជូនលោក វរសេនីយ៍ឯក យឹម ស៊ាងហៃ អធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ៕ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print