វិភាគអន្តរជាតិ ៖ បើទោះបីវីរុសកូរ៉ូណាជះឥទ្ធិពលយ៉ាងខ្លាំងវិស័យពាណិជ្ជកម្ម ប៉ុន្តែចិននៅតែរឹងមាំ

ចែករំលែក៖

មនុស្សនៅជុំវិញពិភពលោក កំពុងតែផ្តោតក្រសែភ្នែកទាំងអស់ទៅលើប្រទេសចិន​​​ ជានាគកំណាចមួយនៅលើពិភពលោក ពេលនេះកំពុងតែ​«ត្រូវព្រួញពឹស»​ គឺមេរោគ (កូរ៉ូណា) ធ្វើឲ្យពន្លឺនៃឥទ្ធិពល ដែលបានជះទៅលើពិភពលោក​ ហាកបីដូចជាស្រអាប់ជាងមុន​ ។

យ៉ាងណា រដ្ឋាភីបាលទីក្រុងប៉េកាំង ក្រោមការដឹកនាំរបស់ប្រធានាធិបតី ស៊ី ជីងពីន មានជំនឿជឿជាក់ថា​ នឹងកម្ចាត់«វីរុសកូរ៉ូណា» ក្នុងពេលឆាប់ៗ ដើម្បីបញ្ចេញពន្លឺ​ជាថ្មីនៅលើពិភពលោក​វិញ។​មនុស្សជាច្រើន យលឃើញថា ការផ្ទុះឡើងនៃជំងឺ ផ្លូវដង្ហើម កំពុងតែផ្តាច់ ដង្ហើមសេដ្ឋកិច្ចរបស់ចិន ។​ ប៉ុន្តែ មូលនិធីរូបិយវត្ថុអន្តរជាតិ បានលើកឡើងថា សេដ្ឋកិច្ច ចិន នៅតែរឹងមាំដដែល បើទោះបី ផ្ទុះវីរុសកូរ៉ូណាក្តី ។

ប្រធានមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) នៅតែមានទំនុកចិត្តថា សេដ្ឋកិច្ចរបស់ចិន នៅតែរឹងមាំ មិនមានអ្វីប៉ះពាល់ធ្ងន់ធ្ងូនោះឡើយ។ លោកស្រី Kristalina Georgieva នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្ដរជាតិ បានថ្លែង កាលពីថ្ងៃទី៣ ខែមករា ថា IMF​ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការទប់ស្កាត់នូវការរីករាលដាល នៃវីរុសកូរ៉ូណា ហើយ IMF នៅតែមានទំនុកចិត្តថា សេដ្ឋកិច្ចរបស់ប្រទេសចិន នៅតែរឹងមាំ។

ប្រធានរូបិយវត្ថុអន្ដរជាតិ បានសរសេរ នៅក្នុងបណ្ដាញសង្គមថា IMF សូមសម្ដែងនូវការអាណិតអាសូរអស់​ពីបេះដូង ​ចំពោះការខិតខំប្រឹងរបស់ចិន ក្នុងការទប់ស្កាត់នូវការគំរាមកំហែងពីវីរុសកូរ៉ូណា ដែលកំពុងរីករាលដាលយ៉ាងខ្លាំង។ IMF គាំទ្រដល់ការខិតខំប្រឹងប្រែងរបស់ចិន រួមទាំងសកម្មភាពសារពើពន្ធ រូបិយវត្ថុ និងហិរញ្ញវត្ថុ។ IMF មានជំនឿថា ចិននៅតែមានសេដ្ឋកិច្ចខ្លាំងក្លា។

អ្នកនាំពាក្យ IMF លោក Gerry Rice បានថ្លែងនៅក្នុងសន្និសីទខ្លីមួយថា IMF បានបង្ហាញការគាំទ្រដល់ការតស៊ូរបស់ចិន ប្រឆាំងនឹងការរីករាលដាល នៃវីរុសកូរ៉ូណា។ នៅពេលនេះ អាជ្ញាធរចិន កំពុងតែធ្វើការងារដ៏ធ្ងន់ធ្ងរបំផុត។ ប៉ុន្ដែទោះជាយ៉ាងណា ចិននៅតែមានសេដ្ឋកិច្ចខ្លាំងក្លា ដោយសារចិនមានធនធានយ៉ាងច្រើន ហើយអាចប្រឈមមុខនឹងការដោះស្រាយចំពោះការរីករាលដាល នៃវីរុសផ្លូវដង្ហើមថ្មីនេះបាន។

វីរុសកូរ៉ូណា បានផ្ទុះឡើង នៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ប៉ុន្ដែបើគិត្រឹមថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ជំងឺផ្លូវដង្ហើមប្រភេទថ្មីនេះ​ បានសម្លាប់ជនជាតិចិន ៤២៥ ចិនហុងកុងម្នាក់ និងជនជាតិចិន នៅហ្វីលីពិនម្នាក់។

ដោយឡែកមនុស្សជាង២ម៉ឺននាក់ផ្សេងទៀត បានឆ្លងវីរុសកូរ៉ូណា ដោយរាលដាលដល់បណ្ដាប្រទេសជាច្រើន រួមមាន ចិន ហុងកុង ជប៉ុន កូរ៉េខាងត្បូង វៀតណាម ហ្វីលីពីន ថៃ ម៉ាឡេស៊ី កម្ពុជា … ជាដើម។

ស្លាប់ដោយវីរុសកូរ៉ូណា​កើនឡើងខ្ពស់ជាងជំងឺ​ SARS កាលពីឆ្នាំ​២០០២-២០០៣ ដោយពេលនោះមានអ្នកស្លាប់តែ ៣៤៩នាក់តែប៉ុណ្ណោះ​ ។ចំណែកវីរុសកូរ៉ូណា បានសម្លាប់មនុស្សកើនឡើងដល់ទៅ​៤២៥នាក់ហើយ​។

នៅពេលនេះចិនចំាបាច់ត្រូវតែបញ្ចេញប្រាក់ដ៏ច្រើនសន្ធឹកសន្ធប់ ទ្រទ្រង់សេដ្ឋកិច្ច ឲ្យស្ថិតស្ថេរ​ នូវនឹង មិនធ្លាក់ចុះដូចការបារម្ភរបស់ពិភពលោក​។ ធនាគារកណ្តាល​ចិន​បាន​ប្រកាស​បញ្ចេញ​លុយ​ជាង ១៧១ ០០០លានដុល្លារ។

ប្រតិបត្តិការ​បញ្ចេញ​ប្រាក់​របស់​ធនាគារកណ្តាល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ចន្ទ ទី៣ កុម្ភៈ ពោល​ចំ​ថ្ងៃ​ដែល​ផ្សារមូលប័ត្រ​បើក​ទ្វារ​ជា​ថ្មី បន្ទាប់​ពី​បាន​ឈប់​សម្រាក​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី និង​បាន​ពន្យារ​ពេល​បិទ​ទ្វារ​ដោយ​សារ​​មេរោគកូរ៉ូណា​ថ្មី។ ធនាគារកណ្តាល​ចិន​បាន​ពន្យល់​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​​ថា អន្តរាគមន៍​របស់​ខ្លួន​មាន​គោលដៅ​ជួយ​រក្សា​បរិមាណ​សាច់ប្រាក់​សមហេតុផល​នៅ​លើ​ទីផ្សារ​សម្រាប់​ប្រព័ន្ធហិរញ្ញវត្ថុ និង​សម្រាប់​ស្ថិរភាព​ទីផ្សារ​ប្តូរប្រាក់។

ជាមួយគ្នានោះដែរធនាគារកណ្តាល​ចិន​ក៏​បាន​ប្រកាស​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដើម្បី​ទំនុកបម្រុង​ដល់​ក្រុមហ៊ុន សហគ្រាស​ដែល​រួម​ចំណែក​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​មេរោគកូរ៉ូណាថ្មី។

មេរោគកូរ៉ូណាថ្មី​ដែល​កំពុង​មាន​សន្ទុះ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ចិន​ក៏​ដូច​ជា​នៅ​ប្រទេស​​មួយ​ចំនួន​ក្នុង​លោក។ តាម​ក្រុម​អ្នកវិភាគ មេរោគផ្លូវដង្ហើម​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ចិន​បាត់​បង់​ទឹកប្រាក់​សរុប​ជាង ១៤០ ០០០លានដុល្លារ​នៅ​ក្នុង​វិស័យ​សំខាន់ៗ​ជា​ច្រើន ពិសេស​ទេសចរណ៍ និង​ភោជនីយដ្ឋាន។

ចិន​ដែល​កំពុង​មាន​កំណើន​សេដ្ឋកិច្ច​ទាប​ខ្លាំង​គិត​ក្នុង​រយៈពេល ៣០ឆ្នាំ​ចុង​ក្រោយ​សង្ឃឹម​មាន​សន្ទុះ​ឡើង​វិញ បន្ទាប់​ពី​មាន​កិច្ចព្រមព្រៀង​ជាមួយ​អាមេរិក​កាល​ពី​ខែ​មករា​ក្នុង​ជម្លោះ​សង្រ្គាមពាណិជ្ជកម្ម។ តែ​ក្តីសង្ឃឹម​ហាក់​កំពុង​ញាំញី​ដោយ​មេរោគកូរ៉ូណាថ្មី។ រហូត​មក​ដល់​ពេល​នេះ ធនាគារ​កណ្តាល​ចិន​បាន​បញ្ជាក់​ពី​ផលវិបាក​សេដ្ឋកិច្ច​មាន​កម្រិត ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print