ខេត្ដបន្ទាយមានជ័យ៖ ស្វាមីភរិយា ៨០០គូដែលគេដឹងថាមួយចំនួនជាពលរដ្ឋខ្លះជារាជការនិងមួយចំនួនទៀតជា អតីតទាហានក្នុងខេត្ដបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ បាន ជួបជុំគ្នាលើអតីតតំបន់ខ្មែរក្រហមនៅ ស្រុកម៉ាឡៃដើម្បីរំលឹកខួបអនុស្សាវរីយ៍ នៃអាពាហ៍ពិពាហ៍របស់ខ្លួនទ្រង់ទ្រាយធំ លើកដំបូងដែលអ្នកខ្លះបានចាប់ដៃគ្នាក្នុង គ្រាកម្សត់ជាប្រពន្ធប្ដីតាមការរៀបចំរបស់អង្គការក្នុងសម័យ ប៉ុល ពត ។
ពិធីនេះសហការរៀបចំដោយអាជ្ញា ធរមានសមត្ថកិច្ចនិងឧបត្ថម្ភដោយអង្គការសហព័ន្ធសន្ដិភាពសកល-កម្ពុជា (UPF:Universal Peace Federation ,Cambodia) ។ នៅក្នុងពិធីនេះមានការ ចូលរួមពីលោកនាយឧត្ដមសេនីយ៍ សុខ ភាព(អតីតមេបញ្ជាការទិសមុខរណ សិរ្សលេខ៤៥០)អនុរដ្ឋលេខាធិការក្រសួង ការពារជាតិលោក សួន បវរ អភិបាល រងខេត្ដបន្ទាយមានជ័យលោក អែម សុខា អភិបាលស្រុកម៉ាឡៃនិងអតីតកម្មាភិ បាលទាហានខ្មែរក្រហមមួយចំនួននិង ស្វាមីភរិយាបានគ្នាសម័យ ប៉ុល ពត ចំនួន៨០០គូមកជួបជុំគ្នា ។
លោក ហ៊ុត ហេន មន្ដ្រីសម្រប សម្រួលកម្មវិធីនៃអង្គការសហព័ន្ធសន្ដិ ភាពសកល-កម្ពុជាបានឱ្យដឹងថា យើង ប្រារឰពិធីនេះក្នុងគោលបំណងដើម្បីរំលឹកអនុស្សាវរីយ៍ពីអតីតកាលនិងអប់រំក្រុម គ្រួសារដែលជាសមាជិកសង្គមឱ្យមានការគោរពស្រលាញ់គ្នាស្មោះត្រង់រវាងគ្នា ចាប់ដៃគ្នាកសាងសុភមង្គលគ្រួសារក្រោមច្បាប់ស្ដីពីឯកព័ន្ធភាពឬក្នុងន័យសន្ដិភាពផ្ដើមចេញពីគ្រួសារ ។ វាក៏បង្ហាញពីក្ដី ស្រឡាញ់ភក្ដីភាពនិងសន្ដិភាពនៃមនុស្សជាតិក្នុងពិភពលោកផងដែរ ។
លោក សួន បវរ អភិបាលរងខេត្ដ បន្ទាយមានជ័យនិយាយថា “ខ្ញុំក៏ភ្ញាក់ ផ្អើលនិងចាប់អារម្មណ៍យ៉ាងខ្លាំងដែរនូវពិធីរំលឹកអនុស្សាវរីយ៍ថ្ងៃដែលគូជីវិតភាគ ច្រើនបានចាប់ដៃគ្នាជាប្ដីប្រពន្ធក្នុងគ្រា ក្រលំបាកជួបឧបសគ្គគ្រោះថ្នាក់និងគូភាគតិចនៅតំបន់នេះបានរៀបការនឹងគ្នា”។ លោកបន្ដថា“បងប្អូនខ្លះបានភ្លេចថ្ងៃដំបូងនៃភាពជាប្ដីប្រពន្ធនោះហើយតែពីថ្ងៃ នេះតទៅនឹងរំភើបចងចាំនិងរឹងរឹតតែ ស្រឡាញ់ហើយបន្ដកសាងគ្រួសារដ៏សុភមង្គលរុងរឿងបន្ថែមទៀត”។
លោកនាយឧត្ដមសេនីយ៍ សុខ ភាព បាននិយាយថា លោកនិងភរិយាបានចាប់ អារម្មណ៍ថាកាលបានគ្នាជាប្ដីប្រពន្ធពួកគាត់មិនបានរៀបការតែថ្ងៃនេះសប្បាយចិត្ដណាស់បានរំលឹកថ្ងៃចាប់ដៃគ្នាជាប្ដី ប្រពន្ធហើយបានចាត់ទុកថាថ្ងៃនេះគឺជា ថ្ងៃដែលលោកបានរៀបការម្ដងទៀត។ តែវាមិនឆ្លុះបញ្ចាំងថា រូបភាពប្ដីប្រពន្ធ រាប់រយគូបែបនេះជាអនុស្សារីយ៍កម្សត់ដែលអង្គការខ្មែរក្រហមចាប់បង្ខំបើក វគ្គរៀបការនឹងគ្នារាប់រយគូនោះទេ។ បើចង់ឱ្យសង្គមមួយប្រទេសមួយមានសន្ដិភាពត្រូវធ្វើយ៉ាងណាឱ្យក្រុមគ្រួសារអ្នកមានសន្ដិភាពសិនព្រោះវាជាគំរូល្អសម្រាប់មនុស្សផងទាំងពួង ៕
ដោយ៖ សហការី