កំពូលតារាបង្ហាញម៉ូដលំដាប់អាស៊ីនឹងរកអ្នកមានសមត្ថភាព ទៅការប្រកួត នៅប្រទេសកូរ៉េ

ចែករំលែក៖

ភ្នំពេញ៖ កម្មវិធីសំដាប់អន្តរជាតិគឺការប្រកួតកំពូលតារាបង្ហាញម៉ូដលំដាប់អាស៊ីបាននឹងកំពុងខិតជិតមកដល់ហើយអ្នកដឹកនាំកម្មវិធីក៍ដូចជាបណ្តាក្រុមការងារទាំងអស់បានរួមគ្នារៀបចំកម្មវិធីផ្សព្វផ្សាយឲ្យកាន់ទូលំទូលាយដល់បេក្ខជនបេក្ខនារីបានជ្រាបនិងចង់ក្លាយជាតារារះចែងចាំង។ពិធីផ្សព្វ ផ្សាយនេះបានរៀបចំធ្វើឡើងកាលពីរសៀលថ្ងៃទី៦ មករា ឆ្នាំ២០១៦កន្លងទៅនាទីលានក ម្សាន្តមជ្ឈមណ្ឌលកោះពេជ្ររាជធានីភ្នំពេញជាមួយនឹងការបើកបររបស់ក្រុមម៉ូតូធំនឹងរថយន្តទំនើបក្រោមវត្តមានរបស់តារាល្បីៗជាច្រើនរូប។
 លោកលី សេងហួតអ្នកគ្រប់គ្រងក្រុមហ៊ុនEco Media Asia Co.Ltdបានបញ្ជាក់ ថាការរៀបចំកម្មវិធីនាទីតាំងកោះពេជ្រនេះដើម្បីបង្ហាញអំពីកម្មវិធីដ៍អស្ចារ្យគឺកម្មវិធី«Face Of Cambodia»ដោយមានក្រុមម៉ូតូធំចំនួន១០ម៉ូតូដើម្បីញាំងកម្មវិធីនេះឡើងឲ្យកាន់តែកក្រើក។ក្រុមហ៊ុនអេកូ មេឌា អេស៊ាបានទទួលសិទ្ឋិផ្តាច់មុខទិញនូវកម្មវិធីកំពូលតារាបង្ហាញម៉ូដលំដាប់អាស៊ីក្នុងន័យផ្តល់ជូនដល់យុវជនខ្មែរទាំង២ភេទយើងមានឱកាសចូលរួមប្រកួតលក្ខណៈអន្តរជាតិនាប្រទេសកូរ៉េនិងបានផ្លាស់ប្តូរបទពិសោធន៍ជាមួយការដើរបង្ហាញម៉ូដលំដាប់កំពូល។លោកបន្តទៀតថាជាមួយគ្នានេះដែរការប្រកួតធ្វើឡើងក្នុងប្រទេសយើងជាជំហ៊ានមុនទៅប្រកួតនៅប្រទេសកូរ៉េសម្រាប់អ្នកជាប់ចំណាត់ថ្នាក់លេខ១(ប្រុស១ស្រី១)ម្នាក់ៗទទួលបានទឹកប្រាក់១ម៉ឺនដុល្លារ។សម្រាប់លេខ២(ប្រុស១ស្រី១)ម្នាក់ៗទទួ លបានទឹកប្រាក់៥ពាន់ដុល្លារ។ចំពោះអ្នកជាប់នាកម្មវិធីប្រកួតក្នុងប្រទេសយើងនិងធ្វើដំ ណើរទៅប្រកួតការដើរបង្ហាញម៉ូដនៅប្រទេសកូរ៉េដែលមានឈ្មោះថា«ម៉ូដែលហ្វេសធីវ៉ល ២០១៦»ដោយមាន២០ប្រទេសក្នុងតំបន់អាស៊ីបានចូលរួមប្រកួតរកជើងខ្លាំង។អ៊ីចឹងហើយលោករំពឹងថាយុវជនយុវនារីដែលមានចំណាប់អារម្មណ៍ចូលរួមប្រកួតអាចមកដាក់ពាក្យចា ប់ពីថ្ងៃផ្សាយដំណឹងនេះតទៅហើយអាចទិញពាក្យបាននៅក្នុងស្ថានីយ៍ទូរទស្សន៍CNC។អ្នកគ្រប់គ្រងរូបនេះបន្ថែមទៀតថារដូវកាលទី១ប្រកួតនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០១៦ហើយបញ្ចប់នៅថ្ងៃទី៩ មេសា ឆ្នាំ២០១៦ផងដែរ។អ្នកជាប់ក្នុងស្រុកយើងយកបេ ក្ខជនបេក្ខនារី៤រូបទៅកូរ៉េមានន័យថាអ្នកលេខ១ប្រុស១ស្រី១និងលេខ២ប្រុស១ស្រី១ត្រូវឡើងទៅកូរ៉េដោយម្ចាស់កម្មវិធីនៅកូរ៉េគាត់បានរៀបចំរង្វាន់ជាច្រើនសម្រាប់អ្នកឈ្នះ។ការប្រកួតនៅប្រទេសកូរ៉េនឹងបញ្ចប់ក្នុងអំឡុងខែឧសភាឆ្នាំ២០១៦ហើយខាងការប្រកួតក្នុងប្រទេសកម្ពុជាចប់ក្នុងខែមេសា។ម្ល៉ោះហើយទើបយើងបាននាំក្រុមការងារនារីដ៍ស្រស់ស្អាតចុះមកចែកខិតបណ្ណនាតំបន់កោះពេជ្រនិងទីកន្លែងផ្សេងទៀតឲ្យអ្នកមិនទាន់មកដាក់ពាក្យបានដឹងកម្មវិធីយើង។ជាលើកទី១ខណៈដែលប្រទេសគេធ្វើបាន១០លើកមកហើយនោះលោកលី សេងហួតលើកឡើងទៀតថាយើងពិតជាចង់ឲ្យយុវជនយើងមានឱកាសហើយបានផ្លាស់ប្តូរបទពិសោធន៍នៅក្នុងការបង្ហាញម៉ូដជាលក្ខណៈអន្តរជាតិព្រោះកន្លងមកធ្វើតែក្នុងតំបន់។ប៉ុន្តែពេលនេះយើងមានការប្រកួតលំដាប់អន្តរជាតិហើយបានបង្ហាញពិភពលោកថាកូនខ្មែរក៍អាចចូលរួមដូចគេបានយ៉ាងក្លាហ៊ាននិងឆ្លៀតវៃក្រៅពីស្រស់ស្អាត។

   តារាសម្តែងនិងជាតារាបង្ហាញម៉ូដល្បីឈ្មោះលោករតនៈ វិសិដ្ឋបានបង្ហាញចំណាប់អារម្មណ៍គ្រាដែលមកចូលរួមផ្សព្វផ្សាយការប្រកួតនេះដែរថាសូមបេក្ខជនបេក្ខនារីប្រញាប់មកដាក់ពាក្យប្រកួតកម្មវិធីហ្វេសអប់ខេមបូឌាដែលរៀបចំឡើងក្រុមហ៊ុនអេកូមេឌាអេស៊ាសហការផ្សាយជាមួយស្ថានីយ៍ទូរទស្សន៍ស៊ីអិនស៊ី។នេះជាឱកាសបានបង្ហាញសមត្ថភាពនិងយកនូវប្រាក់រង្វាន់យ៉ាងច្រើនហើយបង្ហាញខ្លួនទៅប្រកួតនៅប្រទេសកូរ៉េស្តែងឲ្យឃើញពីភាពក្លាហានរបស់កូនខ្មែរលើឆាកលំដាប់អន្តរជាតិនិងបានចម្រាញ់ខ្លួនយើងឲ្យល្បីឈ្មោះទៀតផង។ដូចនេះគួរតែងាកមកលេងកីឡាសិល្បៈជាងប្រើពេលធ្វើអ្វីអត់ប្រយោជន៍ក្រៅពីរៀននោះហើយមានតែមកសាកល្បងប្រែវាសនាជាមួយការប្រកួតនេះអាចឲ្យយើងក្លាយជាមនុស្សថ្មីម្នាក់ដ៏មានប្រជាប្រិយទេពកោសល្យនិងឱកាសច្រើនលើការងារ៕ វឌ្ឍនា 

...

    
    
   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print