ក្រោយពេលមានអ្នកស្លាប់និងឆ្លងរាលដាលកើនឡើង ហើយជនឱកាសនិយមបានប្រើប្រាស់ ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ធ្វើជាអជីវកម្មដំឡើងថ្លៃទំនិញ ឬលក់ឱសថក្លេងក្លាយ បំផុះព័ត៌មានមិនពិត នឹងត្រូវដាក់ទោសយ៉ាងធ្ងន់ ។
មកទល់ពេលនេះ ស្លាប់និងឆ្លងរាលដាលនៃវីរុសកូរ៉ូណា កើនឡើងជាបន្តបន្ទាប់ ដោយមកទល់ពេលនេះមាន ជំងឺរលាកសួតថ្មីបង្កឡើងដោយវីរុសកូរ៉ូណា (2019-nCoV) បានបន្តឆ្លង និងសម្លាប់មនុស្សគ្រប់នាទីមកដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ សម្លាប់មនុស្សកើន៤៩២នាក់ និង ២៤ ៥៥២នាក់ ឆ្លងជំងឺនេះ ព្រមទាំងឆ្លងរាលដាលដល់ប្រទេសចំនួន២៨នៅក្នុងតំបន់ និងជុំវិញពិភពលោក ។ ជំងឺ 2019-nCoV នៅមិនទាន់រកឃើញថ្នាំព្យាបាល ឬវាក់សាំងបង្ការនៅឡើយទេ ។
ប្រភព wikipedia បានផ្សាយថា ជំងឺនេះផ្ទុះឡើងដំបូងគេនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្ត ហូប៉ី ភាគកណ្តាលរបស់ប្រទេសចិន នៅក្នុងផ្សារលក់គ្រឿងសមុទ្រមួយ ដែលនៅទីនោះមានលក់សាច់សត្វព្រៃល្មើសច្បាប់ផង ។
នៅទីក្រុងទាំង១៦ ក្នុងខេត្ត ហ៊ូប៉ី (Hubei) មានមនុស្សឆ្លងជំងឺកូរ៉ូណានេះសរុប ១៣ ៥២២នាក់ និងស្លាប់ ៤១៤នាក់ ចំណែកអ្នកជំងឺ ៣៩៧នាក់បានធូរស្បើយចាកចេញពីមន្ទីរវិញផងដែរ ។ ប្រភពបន្តថា នៅទូទាំងប្រទេសចិន សរុបអ្នកឆ្លងជំងឺទាំងអស់ ២៤ ៣២៤នាក់ និងស្លាប់៤៩០នាក់ ។
ជាមួយគ្នានេះដើម្បីទប់ស្កាត់ការបំផុះបំផុល ការផ្សាយព័ត៌មានមិនពិត ជនឱកាសនិយម ដំឡើងតម្លៃ ទំនិញ ពាក់ព័ន្ធវីរុសកូរ៉ូណា នឹងត្រូវទទួលទោសយ៉ាងធ្ងាន់បំផុត ។
ជនឱកាសនិយម ការផលិតនិងលក់ថ្នាំក្លែងក្លាយ រួមទាំងសម្ភារៈសុខាភិបាលគ្មានគុណភាព ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ បុគ្គលិកពេទ្យ និងឆ្លៀតឱកាសនៃការរាលដាលវីរុសដើម្បីដំឡើងតម្លៃទីផ្សា ទាំងអាហារនិងសម្ភារៈផ្សេងៗនឹងត្រូវដាក់ទោសយ៉ាងធ្ងន់បំផុត ។
ក្រសួងសន្តិសុខជាតិ ចិន(MPS)និងមន្ត្រីក្នុងតំបន់និមួយបានចេញសេចក្តីប្រកាស ប្រឆាំងបទល្មើសពាក់ព័ន្ធវីរុសកូរ៉ូណា ដើម្បីធានាដល់សន្តិសុខ ស្ថេរភាពសង្គម។ អ្នកដែលប្រព្រឹតល្មើស អាចប្រឈមនឹងទោសប្រហារជីវិត ។
នៅលើគេហទំព័រ MPS រដ្ឋមន្ត្រីក្រសួងសន្តិសុខ បានអំពាវនាវដល់ ស្ថានប័នសន្តិសុខសាធារណៈ តាមដាននឹងដាក់ទោសអ្នកធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម និងប្រទេសជាតិ។ នៅពេលនេះមានសកម្មភាព ផលិតនិងលក់ឱសថក្លែងក្លាយ ព្រមឧបករណ៍វេជ្ជសាស្ត្រដែលគ្មានគុណភាពគ្រប់គ្រាន់បណ្តាលឱ្យមានគ្រោះថ្នាក់ដល់បុគ្គលិកសុខាភិបាលរំខានដល់សេវាសុខភាព ហើយឆ្លៀតឱកាសនៃភ័យខ្លាចរបស់ពលរដ្ឋ ដើម្បីដំឡើងតម្លៃ នឹងត្រូវដាក់ទោសយ៉ាងធ្ងន់បំផុត អាចនឹងប្រហារជីវិត។
មួយវិញទៀត អ្នកដែលចម្លងវីរុសដោយចេតនានៅទីសាធារណៈ ក៏ត្រូវទទួលទោសផងដែរ ដែលបង្កគ្រោះថ្នាក់ដល់សាធារណៈ អាចនឹងប្រហារជីវិត។ ជាមួយគ្នានេះអ្នកដែល ផ្សព្វផ្សាយព័ត៌មានមិនពិត បំផុតបំផុលឲ្យមាន អាចប្រឈមនឹងជាប់គុកយ៉ាងតិច១៥ឆ្នាំ ។
សកម្មភាពខាងលើរបស់ ចិនដើម្បីទប់ស្កាត់ប្រកបដោយប្រសិទ្ធិភាពបំផុតទៅលើជនឱកាសនិយម ដែលគិតតែពីផលប្រយោជន៍ខ្លួនឯង មិនខ្វល់ពីផលប៉ះពាល់ដល់សង្គមជាតិ ៕