ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ១៧៦គ្រួសារបាននាំគ្នាមករុះរើផ្ទះជនសង្ស័យ ឈ្មោះលៀម ម៉ក ភេទប្រុស ដែលហេតុថាជនរងគ្រោះចេះអំពើធ្មប់អាប ធ្វើឡើងបន្ទាប់ពីអាជ្ញាធរសម្រេចតាមការសុំពលរដ្ឋទាំង១៧៦គ្រួសារ ដើម្បីបណ្តេញចេញពីរភូមិឋាននេះ ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង១០៖៣០នាទី ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២០ម្សិលមិញ ស្ថិតក្នុងភូមិកៃងញ៉ៃ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
បើតាមរបាយការណ៍លោកជីម អេន អធិការនគបាលស្រុក បានរាយការណ៍ជូនលោកអភិបាលនៃគណ:អភិបាលស្រុកសៀមប៉ាងថា ជនសង្ស័យឈ្មោះលៀម ម៉ក ភេទប្រុសជាជនសង្ស័យ រស់នៅភូមិឃុំខាងលើ ដែលប្រជាពលរដ្ឋអះអាងថា ជាអ្នកចេះអំពើ(ធ្មប់អាប) ហើយក៍ធ្លាប់មានការសម្របសម្រួល ពីរអាជ្ញាធរភូមិឃុំ នឹងលោកស្រីផាត់ រ៉ាណា អភិបាលរងស្រុកសៀមប៉ាង ជាមួយជនសង្ស័យខាងលើម្តងហើយ ដោយជនសង្ស័យខាងលើនេះបានសន្យាថា នឹងរុះរើផ្ទះខ្លួនហើយនឹងចាកចេញពីរភូមិដោយខ្លួនឯង ដោយមិនបានបង្ខំនោះឡើយ ព្រោះពលរដ្ឋរស់នៅក្នុងភូមិទាំងមូល មិនពេញចិត្ត នូវអំពើរអ្នកចេះធ្មប់អាបនោះ ដែលបង្កភាពក្តៅក្រហាយ ដល់អ្នកភូមិគ្រប់ៗគ្នា។
លោកបញ្ជាក់ទៀតថា ដោយជនសង្ស័យមិនបានធ្វើតាមការសន្យា ទើបពលរដ្ឋលើកគ្នា ប្រមាណជា១៧៦អ្នកដំណាងឲ្យពលរដ្ឋ១៧៦គ្រួសារមករុះរើនឹងប្រមូលភស្តុតាងនៅលើផ្ទះជនសង្ស័យ រួមមានចានឆ្នាំង កាំភ្លើងកែឆ្នៃចំនួន១ដើម នឹងម៉ាស៉ីនឆក់ត្រីចំនួន១គ្រឿង ផ្ទះដែលមានទំហំ៦ម៉ែត្រគុណ៧ម៉ែត្រ ប្រក់សង្កសីបាំងជញ្ជាំងក្តារ ត្រូវបានអ្នកភូមិរុះរើដុតកំទេចចោល និងធ្វើពិធីបណ្តេញខ្មោចព្រាយបីសាច ធ្មប់អាប ឲ្យចេញពីភូមិដើម្បីឲ្យពួគគាត់ផងដែរ ។
សូមរំលឹកថា អំពើធ្មប់អាប នឹងខ្មោចព្រាយបីសាច បើតាមប្រពៃណីព្រហ្មមាញ់សាសនា មិនម៉ែនទើបតែកើតមាននោះទេ គឺកើតមានជាយូលុងណាសមកហើយ ទៅតាមប្រពៃណីជនជាតិខ្មែរភាគតិច ដែលពួកគេតែងតែធ្វើពិធី បុណ្យស្រុនសុំសេចក្តីសុខ ពេលមានអ្វីកើតឡើងមកលើក្រុមគ្រួសារពួគគាត់ ហើយពួគគេតែងតែជួយគ្នា ធ្វើពិធីបុណ្យស្រន់ ដើម្បីបណ្តេញខ្មោចព្រាយបិសាច ឬធ្មប់អាប ទៅតាមប្រពៃណីរបស់ពួគគេ ហើយពួគគេក៍ពុំសូវជឿទៅលើពេទ្យម៉អីដែរ។
តែចំពោះច្បាប់ចាត់ទុកថា អំពើផ្លូវងងិតបុណ្យស្រន់ សម្រាប់ជនជាតិដើមភាគតិចនេះ ព្រោះរដ្ឋធម្មនុញ្ញ ក្នុងរដ្ឋសភា មិនបានចែងច្បាប់នេះសម្រាប់ ដាក់ទោសទាន់ទៅលើជនអ្នកចេះអំពើធ្មប់អាប មានព្រាយបីសាច ចូលបៀតបៀនជីវិតមនុស្សរហូតដល់ស្លាប់ បាត់បង់ជីវិតនោះដែរក្នុងច្បាប់មិនបានចែងឡើយ។
តែច្បាប់ចែងថាអ្នកដែលប៉ុនប៉ង ប្រើអំពើហឹង្សាដោយចេតនា ឬអចេតនាក្តី បង្កឲ្យមានរបួសស្នាម ធ្ងុនឬស្រាល ឬបាត់បង់ជីវិត ត្រូវមានស្ថានទម្ងន់ទោស ទៅតាមច្បាប់ដែលបានចែង នឹងកំណត់ក្នុងមាត្រានិមួយៗរួចជាស្រេច ៕ មាស សុផាត