មន្ត្រីនគរបាលពាក់​ស័ក្តិ​បួន​មួយរូប ផឹកចំស្រា​លេីសកម្រិតបេីកបររថយន្តបុក​មនុស្សស្លាប់និងរបួស​៣នាក់

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ យ៉ាងតិចមានជន​រង​គ្រោះ​ម្នាក់បានស្លាប់​ភ្លាមៗ​ និង​២នាក់​រងរបួស ខណៈរថយន្តមួយ គ្រឿង​បញ្ជាចង្កូតដោយមន្ត្រីនគរបាលមួយរូប​ក្នុងសភាពស្រវឹងស្រាជោកជាំ​ រេចង្កូតមកបុកទាំងកំរោល ។ហេតុ​ការណ៍​នេះ​បានកេីតឡេីងនៅក្បែរ​ចំណុច​បុកល្ហុង​ខាងក្រោម​ស្ពាន​គី​ហ្ស៊ូ​ណា​ក្រុង​កំពង់ចាម​ កាលពី​រសៀល​ថ្ងៃទី ៣ ខែកុម្ភ​: ឆ្នាំ​២០២០​។ ​

https://www.youtube.com/watch?v=fifEt-Cra4w&feature=youtu.be

អ្នកឃេីញ​ហេតុការណ៍នេះបាននិយាយថា​ នៅមុនពេលកេីតហេតុ​រថយន្តបង្ក​ធ្វេី​ ដំណេីរក្នុងសភាពរេចុះរេ​ឡេីង​ បានជ្រុលមកបុក​អ្នកជិះ​ម៉ូតូបណ្តាលឱ្យ​ស្លាប់​ម្នាក់​ និងបន្តបុក​អ្នកបើករថយន្ត​មួយគ្រឿងទៀត​នៅក្បែរ​ចំណុច​បុកល្ហុងខាងក្រោម​ ​ស្ពាន​គី​ហ្ស៊ូ​ណា​ក្រុង​កំពង់ចាម​ ។

តាមការពិនិត្យ​និងធ្វេីកំណត់ហេតុរបស់​ សមត្ថកិច្ចអោយដឹងថា​ សពជនរងគ្រោះ ឈ្មោះ យ៉​ន យឿន​ ​អាយុ​៧៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​រលៀក​ឃុំ​អម្ពិល​ស្រុក​កំពង់សៀម​ ​។​ មុនពេលជួបគ្រោះថ្នាក់​ ជនរងគ្រោះ​បេីកម៉ូតូ​ម៉ាកវ៉េវ​អិ​ល​ហ្វា​គ្មាន​ស្លាក​លេខ បានឈប់ហេីយដើរ​រើស​ចុង​អំពៅ​នៅ​ចំណុចកើតហេតុ​ខាងលើ ស្ថិតក្នុង​ភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់​ចាម​។​

​​មន្ត្រីនគរបាល​ចរាចរណ៍​ក្រុងកំពង់ចាមបានអោយដឹងថា​ ជនបង្កជាមន្ត្រីពាក់​ស័ក្តិ​បួន​ ឈ្មោះ​ អ៊ុក​សុ​បញ្ញា​អាយុ​៤០​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ទី​៦​សង្កាត់​វាលវង់​ក្រុង​កំពង់ចាម​ ​ត្រូវ​ឃាត់នាំខ្លួន​មក​កាន់អធិការនគរបាល​ក្រុង​កំពង់ចាម​ ចាត់ការ​តាមច្បាប់​ ។

​យោងតាមកំណត់​ហេតុ​បន្តថា​ ជនរងគ្រោះ​ទាំង២នាក់​ ​ឈ្មោះ សុគន្ធ យុ​ទ្ធិ​កា​អាយុ​១៨​ឆ្នាំ​នៅ​ភូមិ​រលៀក​ដែរ​កំពុង​បើកបរ​ម៉ូតូ​ម៉ាក​ZOOMERX​ពណ៌​ក្រហម​ និងម្នាក់ទៀត​ឈ្មោះ ឡា​ច យន់​ណែ​ត អាយុ ៣៣ឆ្នាំ​បើកបរ​រថយន្ត​ម៉ាក​នីសា​ន់​ពណ៌​ប្រផេះ​លេខ ភ្នំពេញ 2AQ-1165​ មាន​ទីលំនៅ​ភូមិ​ឈូកស​ណ្ត​ល់​ឃុំរ​កាព​ប្រាំ​ស្រុក​ត្បូងឃ្មុំ​។​ខូច​ម៉ូតូ​ចំនួន​ពីរ​គ្រឿង​និង​រថយន្ត​ចំនួន ពីរ គ្រឿង​កម្រិត​ស្រាល​ដូចគ្នា​។​

​ចំណែក​​រថយន្ត​បង្កហេតុ​ដែលបេីកបុក​មនុស្ស​ស្លាប់​និង​របួស​ម៉ាកលុច​ស៊ី​ស​RX300​ពណ៌​ខ្មៅ​លេខ​កំពង់ចាម​2A7297​បើកបរ​ដោយ​បុរស​ឈ្មោះ​អ៊ុក​សុ​បញ្ញា​អាយុ​៤០​ឆ្នាំ​ជា​មន្ត្រីនគរបាល​ពាក់​ស័ក្តិ​៤​ដែលមាន​ទីលំនៅ​ភូមិ​ទី​៦​សង្កាត់​វាលវង់​ក្រុង​កំពង់ចាម​ត្រូវ​ចាប់ខ្លួន​បញ្ជូនមក​អធិការនគរបាល​ក្រុង​កំពង់ចាម​។​ ជនសង្ស័យ​ត្រូវ​បានគេរកឃេីញថា​ មានជាតិស្រវឹងស្រា​កម្រិត​០,៨៤​មី​លី​ក្រាម ក្នុង​មួយ​លីត្រ​នៃ​ខ្យល់​ ។

​លោក​ ​អ៉ឹង​ ​ប៊ុន​អធិការ​ក្រុង​កំពង់ចាម​បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​៤​ខែកុម្ភ​:​ឆ្នាំ​២០២០​ថា​ជុំវិញ​ករណី​មន្ត្រីនគរបាល​ពាក់​ស័ក្តិ​បួន​បើកបរ​រថយន្តបុក​ម​នុស្ស​ស្លាប់​និង​របួស​ខាងលើនេះ​យើង​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​ ដោយ​ ៖​វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print