ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់ការការងារក្របខណ្ឌអន្តរនៅសាធារណរដ្ឋកូរ៉េរួចភ្លាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាកចេញនិងបន្តដំណេីរមកកាន់ទីក្រុងប៉េកាំង ប្រទេសចិនតាមការគ្រោងទុក ប៉ុន្តែបំណងរបស់សម្តេចចង់ទៅទីក្រុងវូហាន ដេីម្បីផ្តល់កម្លាំងចិត្តក្នុងនាមរដ្ឋាភិបាលកម្ពុជា និងសួរសុខទុក្ខនិស្សិតនៅទីនោះ តែមិនត្រូវបានរដ្ឋាភិបាលចិនអនុញ្ញាតិឡេីយ ដោយហេតុថា នៅទីនោះបានប្រកាសភាពអាសន្នបិទមិនឲ្យមានចរាចរណ៍ឆ្លងកាត់នៅក្នុងតំបន់នេះនៅឡើយ ហើយចំពោះនិស្សិតវិញក៏មិនត្រូវបានអនុញ្ញាតឲ្យចេញក្រៅពីទីកន្លែងរស់នៅបានដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសរសេរសារបង្ហោះនៅលេីហ្វេសប៊ុកនៅមុននេះថា ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិផងដែរអំពីការធ្វេីដំណេីរ របស់ខ្ញុំទៅកាន់ទីក្រុងប៉េកាំងនៅ រសៀលថ្ងៃទី ៥ កុម្ភះ នេះគឺជាដំណេីរនទស្សនកិច្ចការងារដែលខ្ញុំគ្រោងនឹងជួប លោកនាយករដ្ឋមន្រ្តីចិន លី ខឺឈាង នៅម៉ោង ៥:១៥នាទីល្ងាចនេះ និងបន្ទាប់មកជួបជាមួយលោកប្រធានា ធិបតីចិន ស៉ី ជិនពីង នៅម៉ោង៦:០០ល្ងាចនេះ មុននឹងវិលត្រឡប់ទៅប្រទេសកម្ពុជានៅយប់នេះ។
ជាថ្មីម្ដងទៀត សម្តេចតេជោបានផ្ញេីសារជូនពរបងប្អូនជនរួមជាតិសុខ សប្បាយទាំងអស់គ្នាគ្រប់ទីកន្លែង ៕